សូម​អបអរ​សាទរ​ Rooney ដែល​ទទួល​បាន​​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ថែម​ម្នាក់​ទៀត​

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ភរិយា​របស់​កីឡាករ​ Wayne Rooney គឺ​អ្នក​ស្រី​ Coleen Rooney ទើប​តែ​បាន​ប្រសូត​បុត្រ​ទី​៣​របស់​ពួក​គេ​ ។ ហើយ​កីឡាករ​ Rooney ក៏​បាន​ធ្វើ​ការ​បង្ហោះ​រូប​កូន​របស់​ខ្លួន​ចូល​ក្នុង​បណ្ដាញ​សង្គម​ដោយ​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ។

ហើយ​នេះ​គឺ​ជា​កូន​ប្រុស​ទី​៣​របស់​កីឡាករ​ Rooney គេ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Kit Joseph Rooney ។ ដែល​ក្មេង​តូច​រូប​នេះ​គឺ​ក្លាយ​ជា​សមាជិក​ទី​៥​នៃ​គ្រួសារ​នេះ​ផង​ដែរ​ ហើយ​គេ​មាន​បង​ប្រុស​ដល់​ទៅ​២​នាក់​ Klay និង​ Kai ។

ប្រិយមិត្ត​មាន​ពាក្យ​អ្វី​ជា​ការ​អបអរ​ចំពោះ​ Rooney ដែល​ទទួល​បាន​សមាជិក​ថ្មី​ឬ​ទេ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ



  • សូម​អបអរ​សាទរ​ Rooney ដែល​ទទួល​បាន​​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ថែម​ម្នាក់​ទៀត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: