Ronaldo ចង់​ឃើញ​ Man Utd ខ្លាំង​សារ​ជា​ថ្មី​​ហើយ​សង្ឃឹម​ Jose Mourinho អាច​ជួយ​បាន​

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo បានលើកឡើងថារូបគេចង់ឃើញអតីតក្លឹបដែលខ្លួនធ្លាប់លេងគឺ Manchester United អាចត្រលប់មករកភាពខ្លាំងសារជាថ្មីក្រោមការដឹកនាំរបស់ Jose Mourinho ។

ដោយ Ronaldo បាននិយាយប្រាប់ Daily Mail ថា « តើ Mourinho ពិតជាចុះកុងត្រាជាមួយ Man Utd រួចរាល់ហើយមែនទេ ? ខ្ញុំគិតថានេះជារឿងដ៏ល្អមួយសម្រាប់ Man Utd ។ ខ្ញុំសង្ឃឹមថា Man Utd អាចត្រលប់មកកាន់ភាពល្អប្រសើរឡើងវិញ ក្រោយពីធ្វើមិនបានជាល្អនៅប៉ុន្មានឆ្នាំចុងក្រោយ » ។

Ronaldo បន្តថា « សម្រាប់ខ្ញុំពេល Man Utd ធ្វើមិនបានល្អខ្ញុំពិតជាមានអារម្មណ៍ថាឈឺចាប់ ព្រោះនោះជាក្លឹបមួយដែលនៅតែស្ថិតក្នុងចិត្តខ្ញុំ ហើយខ្ញុំរពឹងថា Mourinho នឹងអាចជួយស្ដារមុខមាត់ឲ្យក្លឹប Man Utd ឲ្យក្លាយជាក្លឹបកំពូលសារជាថ្មី » ។

សូមរំលឹកថា Ronaldo ធ្លាប់លេងនៅក្លឹប Man Utd ចន្លោះឆ្នាំ២០០៣-២០០៩ ដោយនៅទីនោះគេបានស៊ុតបញ្ចូលទីចំនួន១៨៨គ្រាប់ក្នុងការបង្ហាញ២៩២ប្រកួត ហើយបានរួមចំណែកជួយ  Man Utd ឈ្នះពានចំនួន៩ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ



  • Ronaldo ចង់​ឃើញ​ Man Utd ខ្លាំង​សារ​ជា​ថ្មី​​ហើយ​សង្ឃឹម​ Jose Mourinho អាច​ជួយ​បាន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: