មនុស្ស​ដំបូង​គេ​ដែល​ចង់​ទៅ​ភព​អង្គារ ត្រូវ​តែ​ត្រៀម​ខ្លួន​ស្លាប់

មុន​នេះ​បន្តិច​លោក​ Elon Musk បាន​បញ្ចប់​​បទ​បង្ហាញ​មួយ​ស្ដី​ពី​ផែនការ​សាង​សង់​ទីក្រុង​នៅ​លើ​ផ្ទៃ​ដី​នៃ​ភព​អង្គារ​របស់​ក្រុមហ៊ុន​ SpaceX។

 

មនុស្ស​ដំបូង​គេ​ដែល​ចង់​ទៅ​ភព​អង្គារ ត្រូវ​តែ​ត្រៀម​ខ្លួន​ស្លាប់

 

អំឡុង​ពេល​នៃ​វគ្គ​ សួរ​សំនួរ មាន​សំនួរ​មួយ​បាន​ចោទ​សួរ​ថា៖ “តើ​មនុស្ស​ប្រភេទ​ណា​ដែល​លោក​ (Musk) គិត​ថា​នឹង​ស្ម័គ្រ​ចិត្ត​​ស្ថិត​នៅ​ក្នុង​គ្រាប់​រ៉ុកកែត​ដ៏​ធំ​ ដែល​បាញ់​សំដៅ​ទៅ​ភព​អង្គារ”? ភ្លាម​នោះ​​លោក Elon Musk បាន​ឆ្លើយ​តប​ថា៖ “ខ្ញុំ​គិត​ថា​​​ដំណើរ​​ឆ្ពោះ​ទៅ​​កាន់​ភព​អង្គារ​ដំបូង​គេ នឹង​​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​បំផុត”។ Musk ​បន្ថែម​ថា៖ “​​​​​​​​​តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ស្លាប់​ឬ​នៅ? ប្រសិន​បើ​ត្រៀម​ហើយ​ នោះ​អ្នក​ជា​បេក្ខភាព​ដែល​អាច​ចូល​រួម​​ធ្វើ​ដំណើរ​ទៅ​បាន”។

 

មនុស្ស​ដំបូង​គេ​ដែល​ចង់​ទៅ​ភព​អង្គារ ត្រូវ​តែ​ត្រៀម​ខ្លួន​ស្លាប់

 

ត្បិត​ថា​ដំណើរ​​លើក​ដំបូង​នេះ​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ខ្ពស់ ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​យល់​ថា​ លទ្ធផល​នឹង​មិន​បំបាក់​ទឹក​ចិត្ត​​ដល់​អ្នក​ឯ​ទៀត​ដែល​ចង់​សាង​ជីវិត​លើ​ភព​អង្គារ​ឡើយ។

 

មនុស្ស​ដំបូង​គេ​ដែល​ចង់​ទៅ​ភព​អង្គារ ត្រូវ​តែ​ត្រៀម​ខ្លួន​ស្លាប់

 

ដំណើរ​​​ឆ្ពោះ​ទៅ​សាង​សង់​ទីក្រុង​នៅ​លើ​ភព​អង្គារ​អាច​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ ២០១៨ ដោយ​ការ​ធ្វើ​ដំណើរ​អាច​ចំណាយ​ពេល​ដល់​ ៨០ ថ្ងៃ។ នេះ​បើ​យោង​តាម​​ផែនការ​ និង គោល​គំនិត​ដែល​លោក​ Musk បាន​លើក​ឡើង៕​​​​​

 

 

ចុច​អាន៖ ម៉ាស៊ីន​សម្រាប់​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​បញ្ចប់​ការ​សាក​ល្បង​ដោយ​ជោគជ័យ

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ TheVerge​