អារម្មណ៍​ប្រពន្ធ​ និង​គូ​ដណ្ដឹង​កីឡាករ ​ពេល​បុណ្យ​​ភ្ជុំបិណ្ឌ​ មិន​បាន​ក្បែរ​គ្នា​

ពិធី​បុណ្យ​កាន់​បិណ្ឌ​ បាន​ប្រព្រឹត្ត​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ ហើយ​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​ក៏​កាន់​តែ​ជិត​ចូល​មក​ដល់​​ដែរ​ ខណៈ​​​ប្រជាជន​កម្ពុជា​សឹង​តែ​គ្រប់​គ្នា​បាន​ទៅ​ជួប​ជុំ​បងប្អូន​ជិត​ឆ្ងាយ​ដើម្បី​ទៅ​វត្ត​ធ្វើ​បុណ្យ​កុសល​រៀង​ៗ​ខ្លួន។ យ៉ាងណាមិញ ​បើ​ក្រឡេក​ទៅ​មើល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​​កំពុង​ស្ថិត​​​នៅ​ប្រទេស​សិង្ហបុរី​​ដើម្បី​​ហ្វឹកហាត់​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ឃ្លាត​​​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​រយៈ​ពេល​១០​ថ្ងៃ​។

 

ខាង​ក្រោម​នេះ​ជា​អារម្មណ៍​ផ្ទាល់​របស់​ប្រពន្ធ​និង​គូ​បណ្ដឹង​កីឡាករ​បាល់ទាត់​២​នាក់​ទាក់ទិន​និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ៖

 

១. អ្នក​ស្រី​ ពេជ្រ សង្វា ​ប្រពន្ធ​របស់ ឃួន ឡាបូរ៉ាវី

 

អារម្មណ៍​ប្រពន្ធ​ និង​គូ​ដណ្ដឹង​កីឡាករ ​ពេល​បុណ្យ​​ភ្ជុំបិណ្ឌ​ មិន​បាន​ក្បែរ​គ្នា​ គ្រួសារ ឃួន ឡាបូរ៉ាវី

 

“​ខ្ញុំ​មាន​អារម្មណ៍​ថា​អត់​សូវ​សប្បាយ​ចិត្ត​ដែរ​ហ្នឹង​បង ពេល​គាត់​មិន​នៅ​ជិត តែ​ធ្វើ​មិច​នេះ​ជា​កាតព្វកិច្ច​ ការងារ​របស់​គាត់​ណា​បង។ ហើយ​ម្យ៉ាង​ទៀត​រៀង​ទម្លាប់​ហើយ​បង​អើយ ព្រោះ​គាត់​សឹង​តែ​៣​ឆ្នាំ​ហើយ ​ឱ្យ​តែ​ដល់​រដូវ​ភ្ជុំបិណ្ឌ​គឺ​គាត់​តែងតែ​រវល់​បែប​នេះ​រហូត។ តែ​ក៏​សប្បាយ​ចិត្ត​និង​មាន​មោទនភាព​ចំពោះ​គាត់ ទោះ​គាត់​មិន​បាន​នៅ​ភ្ជុំ​ជាមួយ​ពិត​មែន តែ​គាត់​មិន​នៅ​នេះ ព្រោះ​តែ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ជូន​ជាតិ ក្នុង​នាម​ជា​កីឡាករ​ជម្រើស​ជាតិ”។ សម្ដី​របស់​អ្នក​ស្រី ពេជ្រ សង្វា ​។

 

២. ប្រាក់ ស្រីរ័ត្ន ​គូ​ដណ្ដឹង​របស់ ​ប្រាក់ មុន្នីឧត្តម

 

អារម្មណ៍​ប្រពន្ធ​ និង​គូ​ដណ្ដឹង​កីឡាករ ​ពេល​បុណ្យ​​ភ្ជុំបិណ្ឌ​ មិន​បាន​ក្បែរ​គ្នា​

 

នារី​ដ៏​ស្រស់​សោភា ប្រាក់ ស្រីរ័ត្ន ​គូ​ដណ្ដឹង​របស់​កីឡាករ​ឆ្នើម ប្រាក់ មុន្នីឧត្តម ​បាន​រៀប​រាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម Facebook ​ថា​៖ “តាំង​ពី​បិណ្ឌ​១ ​រហូត​មក​ដល់​ថ្ងៃ​នឹង មិន​ទាន់​បាន​ទៅ​វត្ត​ជាមួយ​គ្នា​បាន​១​វត្ត​ទេ មិន​ដឹង​ថា​ភ្ជុំ​នឹង​បាន​ទៅ​វត្ត​មួយ​គ្នា​អត់​ទេ បើ​មក​ពី​ប្រទេស​សិង្ហបុរី​វិញ​នៅ​ថ្ងៃ​៣០​ឯ​ណោះ ហើយ Miss U Bros Mav Park Monyudom”។

 

ឆ្លើយ​តប​នឹង​សារ​របស់​មនុស្ស​សំខាន់​ម្នាក់​ខាង​លើ​នេះ មុន្នីឧត្តម ​បាន​បង្ហោះ​ថា​៖ “វា​គ្មាន​បញ្ហា​អី​នោះ​ទេ អូន​សំលាញ់ ព្រោះ​នេះ​ជា​ភារកិច្ច​ដ៏​សំខាន់​របស់​បង​ផ្ទាល់​និង​ប្រទេស​ជាតិ​ផង​ដែរ អរគុណ​ខ្លាំង​ណាស់​ដែល​បារម្ភ​ពី​បង។ ចង់​សម្រេច​ជោគជ័យ​ត្រូវ​តែ​ហាន​លះបង់ អ្វី​ម្យ៉ាង​ណា Ok Love U”។

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ FB