ក្រៅ​ពី​ Messi តើ​អតីត​កីឡាករឆ្នើម​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ FIFA Ballon d’Or ក្នុង​នាម​កីឡាករ​ Barcelona ?

កីឡាករ Lionel Messi គឺកីឡាករដ៏ឆ្នើមមួយរូបរបស់ក្លឹប Barcelona ហើយរូបគេគឺជាកីឡាករមួយរូបគត់ដែលធ្លាប់ឈ្នះពាន FIFA Ballon d’Or ចំនួន៥លើក ។ តែយ៉ាងណាបើនិយាយក្រៅពី Messi ក្លឹប Barcelona ក៏ធ្លាប់មានកីឡាករ៥រូបផ្សេងទៀតផងដែរដែលធ្លាប់ឈ្នះពាន FIFA Ballon d’Or ដែលមានដូចជា ៖

1Luis Suárez

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះគឺជាកីឡាករ Barcelona ដំបូងគេដែលទទួលបានពានរង្វាន់ FIFA Ballon d’Or នាអំឡុងឆ្នាំ១៩៦០ ។ កីឡាករ Luis Suarez ធ្លាប់លេង Barcelona ចន្លោះឆ្នាំ ១៩៥៥–១៩៦១ ហើយបានស៊ុត៦១គ្រាប់ក្នុងការបង្ហាញខ្លួន១២២ប្រកួតឲ្យ Barcelona និងជួយក្លឹបអេស្ប៉ាញមួយនេះគ្រងជើងឯក La Liga ២ដង និង Copa Del Ray ២ដង ។ ហើយគាត់ក៏ជាសមាជិកជួយ អេស្ប៉ាញឈ្នះពាន Euro ឆ្នាំ១៩៦៤ទៀតផង ។

2Johan Cruyff

ខ្សែប្រយុទ្ធហូឡង់រូបនេះមានភាពជោគជ័យខ្លាំងណាស់ដោយគាត់ឈ្នះ FIFA Ballon d’Or ២ឆ្នាំជាប់គ្នាតែម្ដងគឺ ១៩៧៣ , ១៩៧៤ ។ Johan Cruyff ធ្លាប់លេងនៅ Barcelona ១៩៧៣-១៩៧៨ ហើយធ្លាប់ស៊ុតបញ្ចូលទីចំនួន៤៨គ្រាប់ក្នុងការបង្ហាញខ្លួន១៤៣ប្រកួត ហើយធ្លាប់ជួយ Barcelona ឈ្នះពានចំនួន២ ។ សូមបញ្ជាក់ថា Johan Cruff ឈ្នះ FIFA Ballon d’Or ទាំងអស់៣លើក ដោយមួយលើកទៀតគឺនៅឆ្នាំ១៩៧១ពេលនៅជាកីឡាករ Ajax ។

3Hristo Stoichkov

ខ្សែប្រយុទ្ធសញ្ជាតិប៊ុលការីរូបនេះធ្លាប់ Barcelona ចន្លោះឆ្នាំ១៩៩០-១៩៩៥ដោយពេលនោះគាត់ស៊ុតបាន៧៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៤៩ប្រកួតហើយគាត់រួមចំណែកជួយ Barcelona ឈ្នះ១៣ពានរង្វាន់ ។ Hristo Stoichkov បានឈ្នះពាន FIFA Ballon d’Or នៅឆ្នាំ១៩៩៤ ។

4Rivaldo

កីឡាករ Rivaldo ធ្លាប់ទទួលបានរង្វាន់ FIFA Ballon d’Or នាអំឡុងឆ្នាំ១៩៩៩ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេងនៅ Barcelona ចន្លោះឆ្នាំ១៩៩៧-២០០២ ដោយកាលនោះគាត់ស៊ុតបញ្ចូលទីបានចំនួន៩២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៨២ប្រកួត ហើយធ្លាប់ជួយចំណែកជួយ Barcelona ឈ្នះពានចំនួន៤ ។ គួររំលឹកថា Rivaldo ជាសមាជិករបស់ប្រេស៊ីលដែលឈ្នះ World ឆ្នាំ ២០០២ និង Copa America ១៩៩៩ ។

5Ronaldinho

Ronaldinho ជាកីឡាករ Barcelona មួយរូបដែលល្បីល្បាញខណៈអ្នកទស្សនាបាល់ទាត់ភាគច្រើននៅចាំឈ្មោះគេច្បាស់ ។ គេបានទទួលពានរង្វាន់ FIFA Ballon d’Or ក្នុងអំឡុងឆ្នាំ២០០៥ ។ Ronaldinho ធ្លាប់លេងនៅ Barcelona ចន្លោះពីឆ្នាំ២០០៣-២០០៨ ហើយគេធ្លាប់ស៊ុតបញ្ចូលទីចំនួន៩៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២០៧ប្រកួត ហើយបានរួមចំណែក Barcelona ឈ្នះពានចំនួន៥ផងដែរ ។ ហើយគេក៏ជាសមាជិករបស់ប្រេស៊ីលដែលឈ្នះ World ឆ្នាំ ២០០២ និង Copa America ១៩៩៩ ផងដែរ ។

  • ក្រៅ​ពី​ Messi តើ​អតីត​កីឡាករឆ្នើម​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ FIFA Ballon d’Or ក្នុង​នាម​កីឡាករ​ Barcelona ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: