Katy Perry ស្រាត​ននលគក​ទៅ​បោះឆ្នោត​ ក្នុង​វីដេអូ​កំប្លែង

ផលិតកម្ម Funny or Die  បាន​​ចេញ​នូវ​វីដេអូ​កំប្លែង​មួយ​របស់​តារា​ចម្រៀង​អាមេរិក Katy Perry ដើម្បី​រំឭក​ដល់​ប្រជាជន​អាមេរិក​​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​គ្នា​​កាល​ពី​ម្សិលមិញ ដែល​​ត្រូវ​​ជា​ថ្ងៃ​​​ “​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​អ្នក​បោះឆ្នោត​ជាតិ”។

 

Katy Perry ស្រាត​ននលគក​ទៅ​បោះឆ្នោត​ ក្នុង​វីដេអូ​កំប្លែង

 

ត្បិត​តែ​ក្នុង​វីដេអូ​តារា​ស្រី​វ័យ​៣១​ឆ្នាំ​ត្រូវ​អាក្រាត​ខ្លួន​បន្តិច តែ​គោល​បំណង​របស់​នាង​ចង់​បញ្ចុះបញ្ចូល​យុវជន​អាមេរិក​ទាំង​អស់​ដែល​មាន​គំនិត​មិន​ចង់​បោះឆ្នោត​ ឲ្យ​ចូលរួម​ទាំងអស់​គ្នា។ ក្នុង​វីដេអូ​ជាង​១​នាទី ម្ចាស់​បទ “Roar” បាន​ក្រោក​ពី​ដំណេក​ទាំង​សក់​រញ៉េរញ៉ៃ​​ដើរ​ទៅ​កាន់​កន្លែង​បោះឆ្នោត​ បន្ទាប់​មក​ក៏​បាន​ដោះ​សំលៀកបំពាក់​ចេញ​និង​និយាយ​ថា វា​គ្មាន​បញ្ហា​ទេ​បោះឆ្នោត​ដោយ​ស្រាត​ខោអាវ។

 

យ៉ាងណា Katy Perry ត្រូវ​ប៉ូលិស​​២​នាក់ក្រៀក​​ដៃ​ចាប់​បញ្ជូន​ទៅ​ក្នុង​ឡាន ព្រោះ​តែ​កាយវិការ​មិន​សមរម្យ។ នេះ​គ្រាន់​តែ​ជា​វីដេអូ​កំប្លែង​តែ​ប៉ុណ្ណោះ។ អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ទៅ ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដែល​អ្នក​ស្រី Hillary Clinton និង​មហាសេដ្ឋី Donald Trump កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង៕

 

Today, on #VoterRegistrationDay, I, @funnyordie and @rockthevote invite you to… #IRegistered pic.twitter.com/6kscHoRa0k

— KATY PERRY (@katyperry) September 27, 2016

 

 

 

 

ចុចអាន៖Katy Perry ថា ចង់​ឲ្យ​នាង​​ត្រូវ​​ជាមួយ Taylor Swift ទាល់តែ​​​មកសុំទោស​នាង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ jezebel