​មើល​ផ្ទះ​ថ្មី​ក្រោយ​រៀបការ​​របស់ Shu Qi តម្លៃ​ជាង​២​លាន​ដុល្លារ

ក្រោយ​ពេល​រៀប​មង្គល​ការ​រួច គូ​ស្វាមី​ភរិយា​ថ្មី តារា​សម្ដែង Shu Qi និង Stephen Fung បាន​ទិញ​ផ្ទះ​ថ្មី​តម្លៃ​២,២​លាន​ដុល្លារ។

 

​មើល​ផ្ទះ​ថ្មី​ក្រោយ​រៀបការ​​របស់ Shu Qi តម្លៃ​ជាង​២​លាន​ដុល្លារ

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​តៃវ៉ាន់​បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ Shu Qi និង​ស្វាមី​របស់​ខ្លួន ដែល​​រៀបការ​កាល​ពី​ដើម​ខែ​កញ្ញា​នោះ នៅ​ពេល​នេះ​បាន​ទិញ​ផ្ទះ​ថ្មី​ហើយ។ គេហដ្ឋាន​ថ្មី​របស់​គូ​ស្នេហ៍​មួយ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់ Neihu ភាគ​ខាង​ជើង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

 

តាម​នោះ​ដែរ គេហដ្ឋាន​ថ្មី​របស់​តួ​រឿង “Sex and Zen” មាន​តម្លៃ​១៥​លាន​យាន់ (២,២​លាន​ដុល្លារ) និង​មាន​ទំហំ​២៣៥​ម៉ែត្រ​ការ៉េ​។ ផ្ទះ​ថ្មី​របស់​ស្រី​ស្អាត​វ័យ​៤០​ឆ្នាំ​ត្រូវ​បាន​តុបតែង​តាម​បែប​អឺរ៉ុប និង​មាន​ពណ៌​ស​ជា​ពណ៌​ចម្បង។ គួរ​បញ្ជាក់​ផង​ដែរ​ថា ខុនដូ​លំដាប់​ខ្ពស់​នេះ ក្នុង​មួយ​ជាន់​មាន​ផ្ទះ​តែ​២​ខ្នង​ប៉ុណ្ណោះ។ អ្នក​ជិត​ខាង​របស់ Shu Qi រួម​មាន​តារា​ល្បី​ឈ្មោះ​ដូច​ជា Show Lou និង Rachael Liang៕

 

​មើល​ផ្ទះ​ថ្មី​ក្រោយ​រៀបការ​​របស់ Shu Qi តម្លៃ​ជាង​២​លាន​ដុល្លារ

 

  ​មើល​ផ្ទះ​ថ្មី​ក្រោយ​រៀបការ​​របស់ Shu Qi តម្លៃ​ជាង​២​លាន​ដុល្លារ

 

​មើល​ផ្ទះ​ថ្មី​ក្រោយ​រៀបការ​​របស់ Shu Qi តម្លៃ​ជាង​២​លាន​ដុល្លារ

 

ចុចអាន៖នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao