កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

“ចែ​ៗ ពូ​ៗ​ឡាន​ទេ? ទៅ​ខេត្ត​…​ សល់​​២​នាក់​ទៀត ឡាន​ចេញ​ហើយ​” សំឡេង​ព្រូ​ឡាន រត់​តាម​ក្រោយ​ហៅ​ម៉ូយ​ពេល​ឃើញ​អ្នក​ណា​មាន​​ឥវ៉ាន់​សំពីង​សំពោង​ ចាប់​ផ្ដើម​​លាន់​លឺ​បណ្ដើរ​ៗ​នៅ​តាម​បេន​ឡាន​ឈ្នួល បើ​ទោះ​នៅ​សល់៣​ថ្ងៃ​ទៀត​ទើប​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចូល​មក​ដល់។  អ្នក​ចំណាក​ស្រុក​មក​ភ្នំពេញ​ ​​កំពុង​រក​ឡាន​ជិះ​ត្រលប់​ទៅ​លេង​ស្រុក​កំណើត​ខ្លួន​វិញ ដើម្បី​ជួប​ជុំ​ញាតិ​មិត្ត​បង​ប្អូន​ផង​ដែរ។

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ

 

កៀក​ភ្ជុំ​បិណ្ឌ ​តាម​បេន​ឡាន​ ណែន​បណ្ដើរ​ៗ
មិន​ថា​ព្រឹក ល្ងាច​ សូម្បី​ទាប​ភ្លឺ​ ទិដ្ឋភាព​បែប​នេះ​កើត​ឡើង​រាល់​ពេល​រដូវ​បុណ្យ​ទាន​មក​ដល់ រហូត​អ្នក​ខ្លះ​រក​ឡាន​ជិះ​សឹង​មិន​បាន​ ត្រូវ​កក់​មុន​មួយ​ឬ​ពីរ​ថ្ងៃ​ក៏​មាន ធ្វើ​ឲ្យ​ម្ចាស់​ឡាន​​រូត​ចេញ​ឡាន មិន​សូវ​បោក​អ្នក​ដំណើរ​ជិះ​ក្រវែល​ច្រើន​ជុំ ទម្រាំ​បាន​ចេញ​ដូចថ្ងៃ​ធម្មតា ហើយឆក់​ឱកាស​ដំ​ឡើង​ថ្លៃ​តែ​ម្តង។ តែ ឆ្នាំ​នេះ​មាន​១៤​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន ​បាន​សន្យា​ថា​មិន​ឡើង​ថ្លៃ​ទេ ពេល​បុណ្យ​ភ្ជុំបិណ្ឌ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជា​ច្រើន​សប្បាយ​ចិត្ត​ មិន​ភ័យ​ព្រួយ​ត្រូវ​ចំណាយ​ច្រើន៕

 

 

អត្ថបទ៖ លឹម សុ​នា