iPhone 7 ដាំ​ពេជ្រ​ខ្មៅ ​តម្លៃ​ស្មើ​ឡាន Lexus 570 ពីរ​គ្រឿង​

Gresso ក្រុមហ៊ុន​ដែល​ចូល​ចិត្ត​រចនា​ផលិតផល​ថ្លៃ​ បាន​បញ្ចេញ​ការ​រចនា​​លើ​​ iPhone 7 ដោយ​មាន​ដាំ​ទៅ​ដោយ​ត្បូង​ពេជ្រ​ខ្មៅ​ មួយ​គ្រឿង​តម្លៃ ៥០០ ០០០ ដុល្លារ ហើយ​ផលិត​តែ ៣ គ្រឿង​ប៉ុណ្ណោះ។

 

iPhone 7 ដាំ​ពេជ្រ​ខ្មៅ ​តម្លៃ​ស្មើ​ឡាន Lexus 570 ពីរ​គ្រឿង​

 

iPhone ដែល​មាន​ឈ្មោះ​សម្គាល់​ iPhone 7 Black Diamond នេះ​មាន​សម្បក​ខាង​ក្រោយ​​ដាំ​ដោយ​ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ចំនួន​ ១៤៥០ គ្រាប់ ចំណែក​ឯ​​សម្បក​ទូរសព្ទ​វិញ​ត្រូវ​បាន​ជំនួស​សារធាតុ​ទីតាញ៉ូម​​គុណភាព​ខ្ពស់។ ស្លាក​សញ្ញា​ Gresso និង​ ស៊ុម​កាមេរ៉ា​ ធ្វើ​ឡើង​ពី​មាស​ ១៨ ការាត់​ ​ទម្ងន់​ ១០ ក្រាម។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​កាស​ AirPods ​ក៏​មាន​ដាំ​ដោយ​ពេជ្រ​ពណ៌​ខ្មៅ​ចំនួន​ ៣០ គ្រាប់​ផង​ដែរ។

 

iPhone 7 ដាំ​ពេជ្រ​ខ្មៅ ​តម្លៃ​ស្មើ​ឡាន Lexus 570 ពីរ​គ្រឿង​

 

iPhone 7 ដាំ​ពេជ្រ​ខ្មៅ ​តម្លៃ​ស្មើ​ឡាន Lexus 570 ពីរ​គ្រឿង​

 

ក្រុមហ៊ុន​ Gresso មិន​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​ iPhone 7 Black Diamond នេះ​នឹង​បញ្ចេញ​លក់​នៅ​ថ្ងៃ​ណា​នោះ៕​​​​​​​​​​

ចុច​អាន៖ វីដេអូ​ណែនាំ​មុនទិញ iPhone 7/7Plus កុំ​ឲ្យ​ស្តាយ​ក្រោយ

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ PhoneArena​