៥ ចំណុច ដើម្បី​បាន “​កូនភ្លោះ​” តាម​សេចក្តីប្រាថ្នា​

៥ ចំណុច ដើម្បី​បាន “​កូនភ្លោះ​” តាម​សេចក្តីប្រាថ្នា​

គូ​ស្វាមី​មួយចំនួន ប្រាថ្នា​ចង់បាន​កូនភ្លោះ យ៉ាងណាមិញ អត្រា​នៃ​ការ​មាន​កូនភ្លោះ គឺមាន​តែ ១ ភាគរយ​ប៉ុណ្ណោះ​។ អឺចឹង តើ​អ្នក​អាច​បង្កើន ឱកាស​នៃ​ការ​មាន​កូនភ្លោះ​បាន​ដែរ​ទេ​? ចម្លើយ​គឺ ពិតជា​បាន​។​

​ខាងក្រោម​នេះ គឺជា​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ជួយ​ឲ្យ​អ្នក​មាន​កូនភ្លោះ ៖

​គន្លឹះ​ទីមួយ​
​ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា ការ​ញ៉ាំ​អាហារ ឬ​វីតាមីន​បំប៉ន​បន្ថែម ដូចជា​អាស៊ីតហ្វូលិ​ក អាច​ជួយ​បង្កើន​ឱកាស នៃ​ការ​មាន​កូនភ្លោះ ប៉ុន្តែ អ្នក​គួរតែ​សួរ​គ្រូពេទ្យ​របស់​អ្នក ជាមុនសិន​។​

​គន្លឹះ​ទី​ពីរ​
​ការសិក្សា​មួយចំនួន​ទៀត​បាន​រក​ឃើញថា ស្ត្រី​ជិត​អស់​រដូវ មាន​ឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ យើងខ្ញុំ​មិន​ណែនាំ​ឲ្យ​អ្នក រង់ចាំ​បែប​នេះ​ឡើយ​។​

​គន្លឹះ​ទី​បី​
​អាហារ​មួយ​ចំនួន​ដូចជា សណ្តែក និង​ដំឡូងជ្វា ក៏​អាច​ជួយ​ឲ្យ​អ្នក ឆាប់​មាន​កូនភ្លោះ​ដែរ​។​

​គន្លឹះ​ទី​បួន​
​បើ​អ្នក​មាន​កូន​ដំបូង​ហើយ អ្នក​គួរតែ​បំបៅ​ដោះ​គេ ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​កូនភ្លោះ​។​

គន្លឹះ​ទី​ប្រាំ​
​ការបង្ក​កំណើត​ខាងក្រៅ ពិត​ជា​មធ្យោបាយ​ល្អ​បំផុត ដែល​អាច​ជួយ​ឲ្យ​អ្នក មាន​កូនភ្លោះ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។