Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)

6 Videos


បន្ទាប់ពី Official Trailer ជាសំឡេងបានចេញ ហើយទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងរួចមក ឥលូវនេះ MV Trailer នៃបទ «អូនទៅហើយ» របស់តារាចម្រៀង ពេជ្រ សោភា បានបង្ហាញវត្តមានជាផ្លូវការហើយជាមួយការសម្តែងបង្កប់ទៅដោយភាពស្រងេះស្រងោចទ្វេដង ។ អ្វីដែលគេកត់សម្គាល់ គ្រាន់តែចេញ MV ខ្លីនៃបទនេះភ្លាម សន្ទុះនៃការចូលមើលមានរហូតដល់រាប់សែនដងឯណោះ ។

Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)

បើងាកមកមើលក្នុង MV Trailer នៃបទចម្រៀងនេះវិញ ពិតជាទាក់ទាញខ្លាំងណាស់ ព្រោះគេបានផ្តិតយកទេសភាពដ៏ល្អឯកជាច្រើនមកបង្ហាញ ហើយអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្ពស់នោះគឺត្រង់ឈុតមួយដែលអ្នកនាង ពេជ្រ សោភា កំពុងអង្គុយច្រៀងនៅលើស្ពាន ដែលបង្ហាញឱ្យឃើញពីក្តីសោកសៅរបស់តួអង្គក្នុងបទចម្រៀងនេះ ។

Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)

ចំពោះរូបភាព និង សំនៀងបែបលួងលោមរបស់អ្នកនាង ពេជ្រ សោភា ក្នុងមួយបទនេះទៀតសោត ពិតជាស័ក្តិសមឥតខ្ចោះ ហើយបើប្រិយមិត្តបានទស្សនាហើយពិតជាដក់ក្នុងចិត្តមិនខាន ។ ជាមួយគ្នានេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហើបឱ្យដឹងដែរថា Full MV នៃបទចម្រៀងនេះក៏នឹងមានចេញក្នុងពេលឆាប់ៗខាងមុខនេះដែរ ។

Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)

ចង់ដឹងថា MV Trailer «អូនទៅហើយ» របស់តារាចម្រៀង ពេជ្រ សោភា បានផ្តិតយកទេសភាព និង ការសម្តែងមានលក្ខណៈស្រងេះស្រងោចបែបណា មានតែប្រិយមិត្តចូលរួមទស្សនាទាំងអស់គ្នាជាមួយ«ប្រជាប្រិយ»ដូចតទៅ ៕ សាកល

Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)Trailer «អូនទៅហើយ» របស់ ពេជ្រ សោភា ចេញភ្លាមទទួលការចាប់អារម្មណ៍ភ្លែត! (មានវីដេអូ)