ញ៉ាំ​យឺត និង​ញ៉ាំ​លឿន … មួយណា ល្អ​ជាង​ទៅ​?

ញ៉ាំ​យឺត និង​ញ៉ាំ​លឿន ... មួយណា ល្អ​ជាង​ទៅ​?

សព្វថ្ងៃនេះ មនុស្ស​គ្រប់គ្នា​តែងតែ​មមា​រញឹក ដើម្បី​បង្កើន​ភាពជោគជ័យ នៅក្នុង​ជីវិត​របស់​ពួកគេ​។ នៅក្នុង​បរិបទ​នៃ​ភាព​តានតឹង​បែបនេះ នឹង​ធ្វើឲ្យ​មនុស្ស​ភាគច្រើន មិនសូវ​មាន​ពេល​ច្រើន ក្នុងការ​ជួបជុំ​គ្រួសារ ឬ​ធ្វើ​ដំណើរ​កំសាន្ត​ឡើយ ហើយ​សូម្បី​តែ​ការ​ញ៉ាំ​បាយ ក៏​ញ៉ាំ​មិន​ត្រង់​មាត់​ដែរ​។​

ការ​ញ៉ាំ​អាហារ ជា​អ្វី​ដែល​មនុស្ស​យើង មិន​អាច​អត់​បាន​ឡើយ ហើយ​របៀប​នៃ​ការ​ញ៉ាំ​ទៀតសោត ក៏​មាន​សារៈសំខាន់​ណាស់ដែរ​។ មាន​សំណួរ​មួយ ដែល​មនុស្ស​ជាច្រើន​ចង់ដឹងថា​តើ ការ​ញ៉ាំ​អាហារ​លឿន និង​យឺត​មួយ​ណា​ល្អ​ជាង​?​ចម្លើយ​យ៉ាង​ខ្លី ការ​ញ៉ាំ​អាហារ​លឿនៗ រហ័សៗ នឹង​ធ្វើឲ្យ​អ្នក មាន​បញ្ហា​សុខភាព ក្នុង​ពេលខាងមុខ​។ ការ​ញ៉ាំ​អាហារ​លឿនៗ ភាគច្រើន​បង្ក​ជា​បញ្ហា​ក្រពះ​ពោះវៀន ឈឺ​ទ្រូង ត្អើក និង​បញ្ហា​បន្ទោ​របង់​។​

​ពេល​អ្នក​ញ៉ាំ​អាហារ​លឿន​ពេក ក្រពះ មិន​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល ថា​តើ អ្នកគួ​រញ៉ាំ​ប៉ុណ្ណា ទើប​គ្រប់គ្រាន់ (​ឆ្អែត​) ឡើយ ដូច្នេះ អ្នក​ប្រហែលជា​ញ៉ាំ​ច្រើន ជាង​ធម្មតា​ហើយ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។