នាយ​ប៉ុស្ដិ៍​ឌុ​ប​ប្រពន្ធ​និង​កូន​ទៅ​កាន់បិណ្ឌ​ដួល​ម៉ូតូ

នាយ​ប៉ុស្ដិ៍​ឌុ​ប​ប្រពន្ធ​និង​កូន​ទៅ​កាន់បិណ្ឌ​ដួល​ម៉ូតូ



ខេត្ដ​កែប ៖ នា​យប៉ុ​ស្តិ៍​នគរបាល​សង្កាត់​អូ​ក្រសារ ក្រុងកែប លោក ឆាយ សុខា អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​និង​កូន​២​នាក់ បាន​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​កាន់បិណ្ឌ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ។

គ្រោះថ្នាក់​នេះ​កើតឡើង នៅ​ចម្ងាយ​ពី​សាលាឃុំ​អង្កោល​ប្រមាណ​១០០​ម៉ែត្រ ដែល​ជា​ចំណុច​ផ្លូវ​កោង ដោយ​បណ្ដាល​ឱ្យ​លោកនាយ​ប៉ុស្តិ៍​បែកក្បាល​រង​របួស​រហូត​សន្លប់​ព្រោះ​មិន​បាន​ពាក់មួក​សុ​វត្ថ​ភាព ឯ​ប្រពន្ធ​ឈ្មោះ ឈិ​ន ស្រី​វី អាយុ​៣៦​ឆ្នាំ រង​របួស​បាក់ដៃ​ឆ្វេង និង​កូន​ៗ២​នាក់​ក៏​រង​របួស​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។

មន្ដ្រី​នគរបាល​ប៉ុស្តិ៍​អង្កោល ស្រុក​ដំណាក់​ចង្អើរ និយាយ​ថា លោកនាយ​ប៉ុស្តិ៍​រូប​នេះ​ជិះ​ម៉ូតូឌុប​ប្រពន្ធ​និង​កូន​ៗ​ទៅ​កាន់បិណ្ឌ​នៅ​ភូមិ​ឫស្សីស្រុក ក្នុងស្រុក​កំពង់ត្រាច ប៉ុន្តែ​មិនដឹង​ថា មាន​បញ្ហា​ចង្កូត ឬ​ក៏​យ៉ាងម៉េច​នោះ​ទេ ក៏​ដួល​របួសធ្ងន់​ទាំងអស់​គ្នា​តែ​ម្ដង ៕