Real Madrid យក​ឈ្នះ​ PSG យ៉ាង​លំបាក​យប់​មិញ​

ក្នុង​ការ​ប្រកួត​ UEFA Champion League កាល​ពី​យប់​មិញ​ក្លឹប​ Real Madrid បាន​យក​ឈ្នះ​ត្រឹម​លទ្ធផល​១​ទល់​នឹង​០​លើ​ក្លឹប​ Paris Saint Germain ប៉ុណ្ណោះ​ ។

ដោយ​ក្នុង​ប្រកួត​នេះ​ក្លឹប​ទាំង​២​បាន​បើក​ការ​វាយ​សម្រុក​គ្នា​យ៉ាង​ខ្លាំង​ដោយ​គិត​ឱកាស​នៃ​ការ​ស៊ុត​សំដៅ​ទី​របស់​ក្រុម​ទាំង​២​គឺ​មាន​រហូត​ទៅ​ដល់​២៨​លើក​ ដោយ​ក្នុង​នោះ​ PSG មាន​​​​​ឱកាស​ស៊ុត​សំដៅ​ទី​១៥​លើក​តែ​ចំ​គោល​ដៅ​៣​លើក​ប៉ុន្តែ​ពុំ​មាន​គ្រាប់​បាល់​ចូល​សំណាញ់​ទី​នោះ​ទេ​ ខណៈ​ Real Madrid មាន​ឱកាស​សំដៅ​ទី​ចំនួន​១៣​លើក​ចំ​គោល​ដៅ​ដល់​ទៅ​៨​លើក​ហើយ​ក៏​មាន​គ្រាប់​បាល់​ចូល​សំណាញ់​ទី​មួយ​គ្រាប់​គឺ​នៅ​នាទី​៣៥​ដោយ​កីឡាករ​ Jose Fernadez ។

ដែល​ធ្វើ​ឲ្យ​ Real Madrid ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​ A ​ដោយ​មាន​១០​ពិន្ទុ​ក្រោយ​ឈ្នះ​៣​នឹង​ស្មើ​១​ តាម​ពី​ក្រោយ​ដោយ​ PSG មាន​៧​ពិន្ទុ​ ។

អត្ថបទ ៖ វិចទ័រ