ស្ត្រី​ម្នាក់​ព្រមាន​ស្ត្រី​ជា​មាតា​នៅ​ជុំវិញ​ពិភពលោក​ កុំ​ឲ្យ​កូនៗ​លេង​របស់​នេះ​ ពីព្រោះ …

ស្ត្រីម្នាក់ដែលមានឈ្មោះថា Angela បានព្រមានស្ត្រីជាមាតានៅជុំវិញពិភពលោក កុំឲ្យកូនៗលេងពិល Laser (Laser Pointer) ក្រោយពីលោកស្រីទទួលបានបទពិសោធន៍ដ៏ឈឺចាប់មួយ គឺកូនប្រុសអាយុ ៨ ឆ្នាំរបស់លោកស្រីដែលមានឈ្មោះថា Johnny បានខ្វាក់ភ្នែកបន្ទាប់ត្រូវពន្លឺពិលនេះចាំងចំភ្នែក។

លោកស្រីបានរៀបរាប់ថា កូនប្រុសរបស់លោកស្រីបានរកឃើញពិលនេះនៅក្នុងបន្ទប់ពិព័រណ៍វិទ្យាសាស្ត្ររបស់បងស្រីគេ ហើយក៏បានយកពិលនោះមកចុចមើលដែលធ្វើឲ្យពន្លឺភ្លើងនោះចាំងចូលភ្នែកគេជាច្រើនដង។ លោកស្រីបានបន្តថា លោកស្រីពិតជាសោកស្តាយខ្លាំងណាស់ដែលមិនបានមើលថែកូនលោកស្រីឲ្យបានល្អ ដែលបណ្ដាលឲ្យគេត្រូវពិការភ្នែកទាំងវ័យក្មេងបែបនេះ ហើយលោកស្រីក៏សូមដាស់តឿនទៅដល់មាតា ក៏ដូចជាបិតាគ្រប់រូប ត្រូវប្រុងប្រយ័ត្ន មិនត្រូវឲ្យកូនៗ លេងពិលបែបនេះទេ ជៀសវាងមានវិប្បដិសារីដូចជាលោកស្រី៕

ទស្សនាវីដេអូបង្ហាញពីឥទ្ធិពលនៃពន្លឺភ្លើង Laser

ប្រភព ៖



  • ស្ត្រី​ម្នាក់​ព្រមាន​ស្ត្រី​ជា​មាតា​នៅ​ជុំវិញ​ពិភពលោក​ កុំ​ឲ្យ​កូនៗ​លេង​របស់​នេះ​ ពីព្រោះ …已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: