ពិត​ជា​សោក​ស្ដាយ​មែន​ Man Utd បាត់​បង់​ឱកាស​ឆ្លង​ទៅ​វគ្គ​បន្ត​ Champion League ហើយ

​កាល​ពី​យប់​មិញ​ក្លឹប​ Manchester United បាន​បាត់​បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ Champoion League ក្រោយ​បរាជ័យ​ដោយ​លទ្ធផល​២​ទល់់​នឹង​៣​ក្រោម​ដៃ​ក្លឹប​ Worfsubrg ។

ដោយ​២​គ្រាប់​យប់​មិញ​របស់​ Man Utd គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Anthony Martial នៅ​នាទី​ទី​១០ ខណៈ​មួយ​គ្រាប់​ទៀត​របស់​ Man Utd គឺ​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយ​កីឡាករ​មួយ​រូប​របស់ Worfsburg នៅ​នាទី​ទី​៨២ ។ ដោយ​ឡែក​៣​គ្រាប់​របស់​ Worfsburg គឺ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ដោយ​កីឡាករ​ Ronaldo Rodriques នៅ​នាទី​ទី​ (១៣និង​៨៤ ) និង​មួយ​គ្រាប់​ទៀត​ Adelino Andre នៅ​នាទី​ទី​២៩ ។

យ៉ាង​ណា​មួយ​គូ​ទៀត​ក្នុង​ពូល​B​ជាមួយ​គ្នា​នេះ​ដែរ​ក្លឹប​ PSV បាន​យក​ឈ្នះ​២​ទល់​នឹង​១​លើ​ក្លឹប​ CSKA Moscow ។ ដោយ​២​គ្រាប់​របស់​ PSV ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Luk De Jong នៅ​នាទី​ទី​៧៨​ និង​​ដោយ​កីឡាករ​ Davy Propper នៅ​នាទី​ទី​៨៥​ ខណៈ​១​គ្រាប់​របស់​ CSKA Moscow ស៊ុត​ដោយ​កីឡាករ​ Sergei Ignashevitch នៅ​នាទី​៧៦​ ។

ដូចនេះ​យើង​ឃើញ​ថា​ក្រោយ​ការ​ប្រកួត​យប់​មិញ​ក្លឹប​ Worfsburg ដែល​មាន​១២​ពិន្ទុ​ត្រូវ​ចាប់​ដៃ​ជាមួយ​ក្លឹប​ PSV ដែល​មាន​១០​ពិន្ទុ​ដើម្បី​បន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ Champion Leage ដោយ​ឡែក​ក្លឹប​ Man Utd ដែល​មាន​ត្រឹម​៨​ពិន្ទុ​ឈរ​នៅ​ចំណាត់​ទី​៣​ក្នុង​ពូល​ថ្វី​ត្បិត​តែ​មិន​អាច​បន្ត​លេង​នៅ​ Champion League ប៉ុន្តែ​គេ​នៅ​មាន​ឱកាស​ទៅ​លេង​បន្ត​ក្នុង​ពាន​រង្វាន់​ Europa League ។

អត្ថបទ ៖ វិចទ័រ



  • ពិត​ជា​សោក​ស្ដាយ​មែន​ Man Utd បាត់​បង់​ឱកាស​ឆ្លង​ទៅ​វគ្គ​បន្ត​ Champion League ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: