ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?

6 Videos


កាលពីសប្តាហ៍មុននេះ មានបុរសជនជាតិចិនម្នាក់ដែលមានស្រុកកំណើតនៅតំបន់ Shenzhen បាននាំមិត្តស្រីខ្លួនទៅទិញទូរស័ព្ទ Iphone7 ដែលខ្លួនធ្លាប់បានសន្យាកាលពីមួយឆ្នាំមុន ។

ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?

ក្រោយចំណាយពេលមួយឆ្នាំសន្សំសំចៃប្រាក់ បុរសរូបនោះពុំអាចធ្វើបានតាមសន្យាបានទេ ព្រោះតែ Iphone7 ជាទូរស័ព្ទប្រភេទថ្មី ដូចនេះវាមានតម្លៃថ្លៃពេក ដែលនឹងត្រូវចំណាយ តែយ៉ាងណាក្តី លោកបានបង្កើតព្រឹត្តិការណ៍យ៉ាងភ្ញាក់ផ្អើលមួយសម្រាប់មិត្តស្រីលោក ។ លោកបាននាំមិត្តស្រីទៅកាន់ហាងលក់ទូរស័ព្ទមួយកន្លែង តែពេលមកដល់មុខហាងនោះ លោកក៏បានលុតជង្គង់ប្រាប់នាងតាមត្រង់ថា លោកពុំមានប្រាក់គ្រប់គ្រាន់ទិញទូរស័ព្ទ Iphone7 ឲ្យនាងទេ ព្រោះលោកបានចំណាយប្រាក់ដែលបានសន្សំទាំងប៉ុន្មាន ទិញចិញ្ចៀនមួយនេះ រួចក៏សុំនាងរៀបការតែម្តង ។

ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?

ពិតណាស់ វាជាភាពរំភើបឥតគណនាសម្រាប់មិត្តស្រីលោក ដែលពុំនឹកស្មានដល់ សម្រាប់ការសុំរៀបការបែបនេះ ហើយនាងក៏យល់ព្រមផងដែរ ។ រឿងនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីបណ្តាអ្នកលេងអ៊ីនធឺរណេត ដោយភាគច្រើនសរសើរថា បុរសវ័យក្មេងរូបនោះចេះគិតគូរពីផលប្រយោជន៍ខ្ពស់ ។

ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?

អ្នកទាំងពីរជាគូស្នេហ៍ ៧ ឆ្នាំ និង ជាសិស្សដែលទើបបញ្ចប់ការសិក្សាកាលពីពេលថ្មីៗនេះ ហើយជីវភាពគ្រួសារអ្នកទាំងពីរមិនសមប្រកប តែបុរសវ័យក្មេងរូបនោះ ធ្លាប់សន្យានឹងមិត្តស្រីថា ខំសន្សំប្រាក់ទិញទូរស័ព្ទ Iphone7 ឲ្យនាង រហូតចុងក្រោយរូបគេពុំធ្វើបាន តែគេអាចកែប្រែស្ថានការណ៍ទៅជាអ្វីដែលល្អប្រសើរជាងពាក្យដែលធ្លាប់សន្យាទៅទៀត ៕

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?ឡូយទេ ប្តូរពី iPhone 7 ទៅជាចិញ្ចៀនសុំរៀបការ ?