Nokia បង្ហាញ​ទូរស័ព្ទ​ស៊ីម​ពីរ​តម្លៃ ៣៧ ដុល្លារ មាន​លក្ខណៈសម្បត្តិ​ពិសេស​មួយចំនួន ដែល​ស្មា​ត​ហ្វូ​ន​ទំនើប​ធ្វើ​មិន​ដូច​

    ​ក្នុង​ពិភពលោក​ដែល​គ្របដណ្ដប់​ដោយ​ស្មា​ត​ហ្វូ​ន​ថ្លៃៗ​លើ​ទីផ្សារ អតីត​អ្នកត្រួតត្រា​យ​ទូរស័ព្ទដៃ​ចល័ត​មុនគេ Nokia បាន​បញ្ចេញ​ទូរស័ព្ទដៃ​ថ្មី​សម្រាប់​តម្រូវ​ចំពោះ​អ្នក​ដែលមាន​ចំណូល​ទាប​។​

​    ​បន្ទាប់ពី​សិក្សា​ដឹងថា​តម្លៃ​ថ្លៃ​ទាំងនោះ​ក្លាយជា​បញ្ហា​ធំ​មួយ​សម្រាប់​អ្នកប្រើប្រាស់​មួយចំនួន ក្រុមហ៊ុន​បច្ចេកវិជ្ជា​ហ្វាំ​ង​ឡង់​មួយ​នេះ​បាន​បញ្ចេញ​ម៉ូ​ដែល​ចុងក្រោយ​មួយ​ឈ្មោះថា Nokia 216 ស៊ីម​ពីរ តម្លៃ ៣៧ ដុល្លារ​អាមេរិក​។​

​    ​យោងតាម​អត្រា​ប្តូរប្រាក់​ចុងក្រោយ ទូរស័ព្ទដៃ​មានតម្លៃ​ថោក​មួយ​នេះ​អាច​នឹងមាន​តម្លៃលើស​ប​ន្តិ​ច​បន្តួច​ក្នុង​បណ្ដាល​ប្រទេស​មួយចំនួន​។ នេះ​បើ​យោងតាម Yahoo ។​

​    ​ទាំង​តម្លៃថោក​សមរម្យ ទូរស័ព្ទដៃ Nokia 216 អាច​ថត Selfie និង​ថត​កាមេរ៉ា​ខាងក្រោយ​ក៏បាន​, អាចដាក់​មេម៉ូរី​ទំហំ ៣២ ជី​ហ្គា​ប៊ៃ​, លេង MP3, Speaker នៅ​ខាងក្រោយ និង​អាច​ផ្ទុក​លេខ​ទូរស័ព្ទ​បាន ២ ពាន់​លេខ​។ វា​ក៏​អាច​លេង​អ៊ី​ន​ធឺ​ណេ​ត និង​ដោ​ន​ឡូត​កម្មវិធី និង​ហ្គេម​ផងដែរ​។​

​    ​ចំពោះ​ម៉ូ​ដែល​នេះ​អាច​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន ប៉ុន្ដែ​មិនមាន Wi-Fi ទេ​។ វា​ប្រើ​នូវ​ប្រព័ន្ធ Java និង​ថ្ម​របស់​វា​មាន​ទំហំ ១០២០ mAh ដោយ​ទុកចោល​បាន ៥៧៦ ម៉ោង​, និយាយបាន ១៨ ម៉ោង​ឡើង និង ចាក់​ចម្រៀង ៤៧ ម៉ោង​ឡើង​៕

​ប្រភព​៖ Asia One