​បុរាណ​វិទូ​រកឃើញ​បា​ក្រោម​ដី​ចំណាស់ ២០០ ឆ្នាំ​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ រកឃើញ​សុទ្ធតែ​ដប​ស្រា​ខ្លាំង​

​    ​បា​ក្រោម​ដី​ចំណាស់ ២០០ ឆ្នាំ​មួយ​ត្រូវបាន​រកឃើញ​នៅ​កណ្តាល​ក្រុង​ម៉ាន់​ឆេ​ស្ទើ ដោយ​រួមជាមួយ​ដប​ស្រា​ខ្លាំង​ជាច្រើន​ដប​។ ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​ដប​ស្រា​មិនទាន់​ប្រើប្រាស់ និង​ចាន​ផ្ទាល់ខ្លួន​ដោយមាន​ឈ្មោះ​ម្ចាស់​បា​នៅលើ​នោះ​។​

​បុរាណ​វិទូ​រកឃើញ​បា​ក្រោម​ដី​ចំណាស់ ២០០ ឆ្នាំ​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ រកឃើញ​សុទ្ធតែ​ដប​ស្រា​ខ្លាំង​

​    ​ការរកឃើញ​នេះ​គឺ​ស្ថិតក្នុង​គម្រោង Port Street ជា​កន្លែង​ដែល​អគារ​កម្ពស់ ១៣ ជាន់​នឹង​ត្រូវបាន​សាងសង់​។ ខណៈ​នេះ​ជា​ដំណើរការ​គម្រោង ក្រុម​បុរាណ​វិទូ​បាន​ជីកដី​ក្នុង​ទីតាំង​សាងសង់​នេះ ហើយ​ពួកគេ​បាន​រកឃើញ​បា​លាក់ខ្លួន​ព្រមទាំង​របស់របរ​ដែល​នៅសល់​។​

​បុរាណ​វិទូ​រកឃើញ​បា​ក្រោម​ដី​ចំណាស់ ២០០ ឆ្នាំ​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ រកឃើញ​សុទ្ធតែ​ដប​ស្រា​ខ្លាំង​

​    ​ចាន​របស់​ម្ចាស់​បា​គឺ​លោក Thomas Evans ដែលជា​ម្ចាស់​បា Astley Arms ក្នុង​ឆ្នាំ ១៨២១ ក៏ត្រូវ​បាន​រកឃើញ​ដោយ​អម​ជាមួយ​សោ ប៊ិក និង​ជក់​។ ក្រុម​អ្នក​សាងសង់​អគារ​និយាយថា ពួកគេ​មានការ​ភ្ញាក់ផ្អើល​នៅពេល​រកឃើញ​អគារ​កាលពីដើម​សតវត្សរ៍​ទី ១៨ ក្រោយ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​ទ័ព​ណាប៉ូឡេអុង​វាយលុក​ទ្វីបអឺរ៉ុប និង​នៅពេល​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​នៅ​ជាទី​ផ្សារ​ដ៏​តូច​មួយ​៕

ប្រភព៖ Mirror

  • ​បុរាណ​វិទូ​រកឃើញ​បា​ក្រោម​ដី​ចំណាស់ ២០០ ឆ្នាំ​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ រកឃើញ​សុទ្ធតែ​ដប​ស្រា​ខ្លាំង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា