​ឆ្ងល់ណាស់! ឱ្យតែបានរាំ គឺថា

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​២​ក្រុម បាន​បង្ក​ហិង្សា​ក្នុង​កម្មវិធី​រាំ​ធុងបាស​នៅ​ឯ​វត្ត​រំចេក​ក្រោម ស្ថិត​ក្នុងភូមិ​រំចេក ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឃាត់​បាន​ចំនួន​៩​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា នេះ ។

ក្នុង​ហេតុការណ៍​នោះ មាន​បុរស​ពោះម៉ាយ​ម្នាក់ ត្រូវ​ចាក់​ធ្លាយ​ក្រពះ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ ។ បើ​តាម​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា ជន​ដែល​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ១-​ឈ្មោះ​ចៀម ទ្រ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ​ណ​ម ម៉ា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ​តាំ ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ​ផា​ន ឃី​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំង​៤​នាក់ រស់​ភូមិ​នាង​លើង ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ៥-​ឈ្មោះ កន ស្រស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៦-​ឈ្មោះ​មិះ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ឈូក ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ៧-​ឈ្មោះ អ៊ុ​ក ធឿ​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៨-​ឈ្មោះ ខាត់ សុខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៩-​ឈ្មោះ ឡុ​ង ក្រាញ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឈូក ឃុំ​តា​ប្រុ​ក ទាំង​៣​នាក់  ។

មន្ត្រី​នគរបាល​បន្ត​ថា នៅ​វត្ត​រំចេក​ក្រោម មាន​គេ​ដាក់​ធុងបាស​ឲ្យ​រាំ​កំសាន្ត​លេង​សម្រាប់​រដូវ​ភ្ជុំបិណ្ឌ​នេះ លុះ​នៅ​វេលា​០៩ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥​កញ្ញា ២០១៦ ស្រាប់តែ​មាន​ផ្ទុះ​អំពើ​ហិង្សា​កើតឡើង​នៅ​ក្នុង​វង់​រាំ​ដោយ​មនុស្ស​២​ក្រុម បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក  ដោយ​មាន​ប្រើ​ទាំង​ព្រនង់​ឈើ​ផង​ដែរ ។

ជនសង្ស័យ​ឈ្មោះ​មិះ ម៉ា​ប់ បាន​ឆ្លើយ​ថា រូបគេ​ទៅ​រាំ​លេង​នៅ​វត្ត​រំចេក ស្រាប់តែ​កំពុង​តែ​រាំ​ចង្វាក់​បទ​ញាក់ ឃើញ​បងថ្លៃ​ប្រុស​ឈ្មោះ​បៀ​ន ត្រូវ​បាន​គេ​ចាក់​ធ្លាយ​ក្រពះ ក៏​ស្ទុះរ​ត់ទៅ​ជួយ​លើក​បង តែរ​ត់ទៅ​មិន​ទាន់​ដល់​ផង​នោះ ស្រាប់តែ​មាន​មនុស្ស​មិន​ស្គាល់​បាន​មក​វាយ​ត្រូវ​រូបគេ​ដាច់​ស្លឹកត្រចៀក​ហូរ​ឈាម ។