២៥ក្បួន រក្សាក្ដីស្នេហ៍ឲ្យ​លើសពី ២៥ឆ្នាំ

មានគេនិយាយថា បង្កាត់ភ្លើងស្នេហ៍ ជារឿងពុំសូវពិបាកណាស់ណាឡើយ តែ​ការ​រក្សា ភ្នក់ភ្លើង​ស្នេហ៍ ឲ្យ​នៅស្ថិតស្ថេរយូរអង្វែង ទើបជារឿងសែនពិបាក។

ខាងក្រោមជា​គំនិតទាំង២៥ អាចកត់ត្រាទុក ចូលក្នុងតម្រារក្សាស្នេហ៍ សម្រាប់​ប្រើប្រាស់ផ្ទាល់ខ្លួនបាន៖

1. បង្ហាញការគោរពទៅវិញទៅមក
2. សើចសប្បាយ​ជាមួយគ្នា
3. គាំទ្រគ្នាជាដរាប មិនថា​មានរឿងអ្វីកើតឡើង
4. ផ្ដល់ឲ្យគ្នានូវចន្លោះ​ផ្ទាល់ខ្លួន (ភាពឯកជន)
5. ជឿជាក់លើ​ដៃគូ
6. ដោះស្រាយរាល់បញ្ហាតាមសម្រួល
7. ដាច់ខាតកុំច្រឡោត​ តោតតូង
8. ចេះលើកលែង និង​ចេះ​បំភ្លេច
9. កុំរស់នៅក្នុងអតីតកាល
10. សរសើរដៃគូ​ ឲ្យបាន​ជារឿយៗ
11. កុំព្យាយាមផ្លាស់ប្ដូរគ្នា
12. បង្ហាញពី​ក្ដីថ្លែងអំណរគុណ និង​ក្ដី​សោមនស្ស​ឲ្យ​បាន​រៀងរាល់ថ្ងៃ ទោះ​ចំពោះរឿង​តូចតាចក្ដី
13. ប្រកាន់ភាពពិត និង​ទៀងត្រង់
14. លើកទឹកចិត្តគ្នា
15. កុំថ្លឹងថ្លែង ដាក់គ្នា
16. បង្ហាញភាពស្មោះត្រង់ ចំពោះរាល់បញ្ហា
17. “ផ្ដល់” ឲ្យបានច្រើនជាង “យក”
18. ចងចាំរាល់ការណាត់ជួបសំខាន់ៗ និង​ពេលវេលាពិសេស ដែល​ធ្លាប់ឆ្លងកាត់ជាមួយគ្នា
19. ចាប់ផ្ដើមថ្ងៃថ្មី និង​ បញ្ចាប់វា ជាមួយ​គ្នា​ឲ្យ​បាន​រាល់ថ្ងៃ
20. ថើបជារឿយៗ
21. សូមប្រាកដថា គ្រប់អាហារពេលល្ងាចរបស់អ្នកគឺ​​ រ៉ូមេនទិក​
22. ឆ្លៀត​ចំណាយពេលរួមគ្នាឲ្យ​បាន​ច្រើន
23. បិទទូរស័ព្ទរបស់​អ្នក មុន​ចូលគេង យ៉ាងហោចណាស់មុន​មួយ​ម៉ោង
24. បើកចំហរ កុំលាក់លៀម
25. សាកល្បងរឿងថ្មីជាមួយ​គ្នា​ ឲ្យ​បាន​ច្រើន។

បើអ្នកអាចសម្រេចបាន​តាម រឿង​ទាំង​២៥យ៉ាងនេះ ស្នេហាអ្នកមិនត្រឹមតែលើសពី​២៥ឆ្នាំទេ តែ​វា​នឹង​អាច​ស្ថិតស្ថេរជាអមតៈ និង​អាច​ក្លាយ​ជាគំរូ​សម្រាប់​មនុស្ស​ផង​ទាំងពួង​បាន​ផងដែរ។

ដោយ៖ NEA
ប្រភព៖ CureJoy​​​​



  • ២៥ក្បួន រក្សាក្ដីស្នេហ៍ឲ្យ​លើសពី ២៥ឆ្នាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: