អត្ថប្រយោជន៍​នៃ​ការ​ពន្យឺត​សាច់ដុំ​ មុន​ពេល​ហាត់​ប្រាណ ​ដែល​អ្នក​គួរ​តែ​ដឹង

“ហាត់ប្រាណ ដើម្បីសុខភាព” នេះជាគន្លិះដ៏ល្អប្រសើរសម្រាប់ជិវិតរស់នៅរបស់មនុស្ស។ បែបផែននៃការហាត់ប្រាណ មានច្រើនបែបច្រើនសណ្ឋាន សម្រាប់យើងអនុវត្ត។ បញ្ហាមួយដែលលោកអ្នកអាចនឹងជួបប្រទះ គឺ ការឈឺចុកចាប់ក្រោយសកម្មភាពហាត់ប្រាណ។ ខេមបូមេកមានកិត្តិយសក្នុងការណែនាំលោកអ្នកអំពីដំណោះស្រាយដើម្បីបន្ថយ បញ្ហានេះ។

ការពន្យឺតសាច់ដុំអាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំ។ ដោយហេតុថា ការពន្យឺតសាច់ដុំធ្វើឲ្យរាងកាយអាចធ្វើចលនាបានយ៉ាងពេញលេញក្នុងពេលហាត់ប្រាណ។ ហើយថែមទាំងមិនឲ្យឈឺចុករោយសាច់ដុំ ក្រោយពេលហាត់ប្រាណថែមទៀត ប៉ុន្តែការពន្យឺតសាច់ដុំ មិនបានជួយបំបាត់ឈឺចាប់សាច់ដុំទាំងស្រុងបានទេ។

តាមការសិក្សានៅប្រទេសអង់គ្លេសបានរកឃើញថា ការពន្យឺតសាច់ដុំទាំងមុន និងក្រោយ ពេលហាត់ប្រាណ មិនបានធ្វើឲ្យអាការៈឈឺចាប់សាច់ដុំ ដែលបណ្តាលមកពីការហាត់ប្រាណខ្លាំងៗ ទេ។ ប៉ុន្តែអ្នកចាំបាច់ត្រូវពន្យឺតសាច់ដុំ មុន និងក្រោយហាត់ប្រាណ ព្រោះវាជួយធ្វើឲ្យសាច់ដុំមាន ភាពយឺត និងបន្ថយការប្រឈមនឹងការឈឺចាប់សាច់ដុំបាន។ ប៉ុន្តែប្រសិនបើអ្នកចង់បន្ថយអាការ ឈឺចាប់សាច់ដុំ អ្នកគួរហាត់ប្រាណដោយការដើរ អ្នកគួរហាត់ប្រាណដោយដើរ ព្រោះវាជាវិធីហាត់ប្រាណមួយ ដែលមិនសូវមានការប៉ះទង្គិចដល់សាច់ដុំ។

ដោយ៖ NEA
ប្រភព៖ Altervista



  • អត្ថប្រយោជន៍​នៃ​ការ​ពន្យឺត​សាច់ដុំ​ មុន​ពេល​ហាត់​ប្រាណ ​ដែល​អ្នក​គួរ​តែ​ដឹង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: