Jose Mourinho និយាយ​ថា​ឈ្នះនៅ​ផ្ទះ​ចាញ់​ចេញ​ទៅ​ញុំា​អាហារ​នៅ​ខាង​ក្រៅ

នៅ​ក្នុង​បទ​សម្ភាសន៍​មុន​ការ​ប្រកួត​រវាង​ Chelsea និង​ Crystal Palace លោក​ Jose Mourinho បាន​និយាយ​ថា​លោក​និង​នៅ​ផ្ទះ​ប្រសិន​បើ​ឈ្នះ​ តែ​បើ​ចាញ់​លោក​ទៅ​ញុំា​អាហារ​នៅ​ខាង​ក្រៅ ។

លោក​ Jose Mourinho និយាយ​បែប​នេះ​បន្ទាប់​ពី​មាន​សារព័ត៌មាន​សួរ​ថា​លោក​គិត​យ៉ាង​ណា​បើ​សិន​ជា​ចាញ់​ក្នុង​ការ​ប្រកួត​នេះ​ដែល​ជា​ប្រកួត​ក្នុង​ទឹក​ដី​លើក​ទី​១០០​ដែល​លោក​ដឹកនាំ​ Chelsea ។ លោក​ Jose Mourinho បាន​និយាយ​ថា​ « វា​ជា​កំណត់​ត្រា​ដ៏​ល្អ​បើ​យើង​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ តែ​ប្រសិន​បើ​យើង​​ចាញ់​ក្នុង​ការ​ប្រកួត​នេះ​ខ្ញុំ​ប្រហែល​គិត​ខុស​ពី​អ្នក​ទាំង​អស់​គ្នា​ព្រោះ​ខ្ញុំ​និង​ទៅ​ញុំា​អាហារ​នៅ​ខាង​ក្រៅ​ ហើយ​ប្រសិន​បើ​ឈ្នះ​ខ្ញុំ​និង​អបអរ​ជ័យជំនះ​​នៅ​ផ្ទះ​ »។

លោក​បាន​លើក​ឡើង​ហេតុ​ផល​មួយ​ថា​ « ខ្ញុំ​មិន​ចង់​លាក់​បាំង​ខ្លួន​ឯង​ទេ​ក្នុង​ផ្ទះ​ទេ​បើ​ខ្ញុំ​ចាញ់​ក្នុង​ការ​ប្រកួត​នេះ​ ខ្ញុំ​មិន​ចង់​ឃើញ​គ្រួសារ​ខ្ញុំ​កើត​ទុក្ខ​ដោយ​សារ​តែ​ខ្ញុំ​ចាញ់​ការ​ប្រកួត​នេះ​ទេ​ ដូចនេះ​នៅ​ពេល​ដែល​បរាជ័យ​អ្នក​គួរ​រៀន​ទទួល​ថា​ស្គាល់​វា​ជា​ការ​ពិត​ហើយ​កុំ​ព្យាយាម​លាក់​បាំង​វា​ឲ្យ​សោះ​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ



  • Jose Mourinho និយាយ​ថា​ឈ្នះនៅ​ផ្ទះ​ចាញ់​ចេញ​ទៅ​ញុំា​អាហារ​នៅ​ខាង​ក្រៅ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: