Zidane ថា​អត់​ពេញ​ចិត្ត​ទម្រង់​លេង​យប់​មិញ​សោះ​

កាល​ពី​យប់​មិញ​ក្លឹប​ស្ដេច​ស​ Real Madrid បាន​យក​ឈ្នះ​ទាំង​ប្រផឹតប្រផើយ​ដោយ​លទ្ធផល​២​ទល់​នឹង​១​លើ​ក្លឹប​ Las Palmas ។

ដោយ​នៅ​ក្នុង​ការ​ប្រកួត​នោះ Sergio Ramos រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​ Real Madrid នៅ​នៅ​នាទី​២៤​ តែ​យ៉ាង​ណា​នាទី​៨៧​ក្លឹប​ Las Palmas អាច​តាម​បាន​ស្មើ​មក​វិញ​ដោយ​ការ​ស៊ុត​របស់​កីឡាករ​ Willian Jose Da Silver តែ​ទី​បំផុត​កីឡាករ​ Casemiro ក៏​អាច​រក​បាន​មួយ​គ្រាប់​ជួយ​ឲ្យ​ Real Madrid ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​វិញ​នៅ​នាទី​៨៩​ ។

យ៉ាង​ណា​លទ្ធផល​នេះ​ពិត​ជា​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ Real Madrid គឺ​លោក​ Zinedine Zidane មិន​សូវ​សប្បាយ​ចិត្ត​ ។ ដោយ​ក្រោយ​ការ​ប្រកួត​នោះ​លោក​បាន​និយាយ​ថា​ « យើង​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ ប៉ុន្តែ​​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​គឺ​ពួក​យើង​ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុង​ប្រកួត​នៅ​តង់​ទី​២​ដែល​ធ្វើ​ឲ្យ​ពូក​យើង​ស្ទើរ​តែ​បាត់​បង់​៣​ពិន្ទុ​ទៅ​ហើយ​ » ។

Zidane បន្ត​ថា​ « ជា​ការ​ពិត​ Las Palmas គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ​នោះ​ក៏​ជា​បញ្ហា​របស់​ពួក​យើង​ដែរ​ ហើយ​ការ​បង្ហាញ​ទម្រង់​លេង​បែប​នេះ​ពិត​ជា​ធ្វើ​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាំង​ណាស់​ ។ ពួក​យើង​មិន​បាន​ផ្ដោត​តែ​លើ​ UEFA Champion League នោះ​ទេ​ កីឡាករ​ទាំង​អស់​ផ្ដោត​លើ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ ។ ប្រសិន​បើ​ពួក​យើង​ចង់​ឈ្នះ​អ្វី​មួយ​ពួក​យើង​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត​ មិន​មែន​បង្ហាញ​ទម្រង់​លេង​ដូច​ការ​ប្រកួត​តង់​ទី​២​នោះ​ទេ​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ



  • Zidane ថា​អត់​ពេញ​ចិត្ត​ទម្រង់​លេង​យប់​មិញ​សោះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: