ផែ​ត្រី​ថ្មី កន្លែង​ប្រមូល​ផល​សមុទ្រ​ថ្មី​នៅ​​ខេត្ត​កំពត

ព្រលឹម​ថ្ងៃ​រះ​មិន​ទាន់​ឡើយ បង​ប្អូន​អាជីវករ ​ម្នីម្នា​លា​ចាក​និន្ទ្រា​ទៅ​ជួប​ជុំ​គ្នា​កក​កុញ​នៅ​ទី​ប្រមូល​ផល​​​នេសាទ​សមុទ្រ​ថ្មី​​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ទល់​មុខ​សាលា​ខេត្ត​ ដែល​មាន​ឈ្មោះ​ថា “ផែ​ត្រី​ថ្មី”។ ទី​នោះ​ហើយ​ជា​ប្រភព​នាំ​យក​ផល​នេសាទ​សមុទ្រ​មក​កាន់​ទី​ផ្សារ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ រាប់​រយ​គីឡូ​ក្រាម​រៀង​រាល់​ថ្ងៃ។

 

ផែ​ត្រី​ថ្មី កន្លែង​ប្រមូល​ផល​សមុទ្រ​ថ្មី​នៅ​​ខេត្ត​កំពត

 

តាម​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” ក្រុម​ទី​១ និង​ទី​២ ដែល​កំពុង​បំពេញ​បេសកកម្ម​រុក​រក​ព័ត៌មាន​នានា​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា “ផែ​ត្រី​ថ្មី” ជា​ទី​កន្លែង​ប្រមូល​ផល​នេសាទ​ថ្មី​មួយ ដែល​ពុំ​សូវ​មាន​អ្នក​ណា​ ពិសេស​អ្នក​ទេសចរ​ក្រៅ​តំបន់​ស្គាល់​ឡើយ។

 

ក្ដាម​ស្រស់ មឹក បង្គារ និង​អាហារ​សមុទ្រ​ផ្សេង​ទៀត ​សុទ្ធ​តែ​ត្រូវ​បាន​នាំ​ចេញ​​ពី​កន្លែង​នេះ ស្រប​ពេល​ដែល​ផែ​ចាស់ ដែលគេ​​ហៅ​ថា ផ្សារ​ក្ដាម​នោះ ហាក់​ស្ងប់ស្ងាត់​ជាង​នៅ​ព្រឹក​នេះ។

 

ផែ​ត្រី​ថ្មី កន្លែង​ប្រមូល​ផល​សមុទ្រ​ថ្មី​នៅ​​ខេត្ត​កំពត

 

ផែ​ត្រី​ថ្មី កន្លែង​ប្រមូល​ផល​សមុទ្រ​ថ្មី​នៅ​​ខេត្ត​កំពត

 

សកម្មភាព​ប្រមូល​ផល​នេសាទ​របស់​បង​ប្អូន​ប្រជានេសាទ និង​អាជីវករ​នៅ​ ផែ​ត្រី​ថ្មី ខេត្ត​កំពត

 

ក្រៅ​ពី​រូបភាព​ពី​ផែ​ត្រី​ថ្មី ផ្ដិត​ដោយ​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ក្រុម​ទី​១ នៅ​ឯ​ផ្សារ​ក្ដាម​ឯណេះ ក្រុម​ទី​២ នៃ​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” ក៏​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ផង​ដែរ។

 

តោះ…ទស្សនា​ទាំង​អស់​គ្នា…!

 

 

អត្ថបទ៖ ទារិកា