ស្រលាញ់គ្នា ៥ ឆ្នាំ ខាងប្រុសចង់ដោះដៃ ខាងស្រីហៅឡើងសាលាសង្កាត់

6 Videos


នារីវ័យក្មេងម្នាក់បានហៅប្រុសស្នេហ៍ឡើងសាលាសង្កាត់ដើម្បីដោះស្រាយរឿងស្នេហ៍ បង្កឱ្យកើតមានការភ្ញាក់ផ្អើលនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចបរិវេណសាលាសង្កាត់ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីវ័យក្មេងម្នាក់បានបាក់ចិត្តលង់ស្នេហ៍ រហូតលះបង់ព្រហ្មចារីជូនប្រុស ស្នេហ៍អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ស្រាប់តែចុងក្រោយប្រុសថ្លើមថ្លៃធ្វើព្រងើយកន្តើយមាន បំណងចង់ដោះដៃ ទើបធ្វើឱ្យខាងស្រីទ្រាំមិនបាន ក៏ចាប់អូសប្រុសស្នេហ៍ហេងស៊យឡើងសាលាសង្កាត់ ដើម្បីដោះស្រាយគ្នាចំពោះមុខច្បាប់ ។

ស្រលាញ់គ្នា ៥ ឆ្នាំ ខាងប្រុសចង់ដោះដៃ ខាងស្រីហៅឡើងសាលាសង្កាត់

ខាងស្រីមានឈ្មោះ សាន់ ចាន់ដា អាយុ ២១ ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកខាងប្រុស ដែលចង់ ដោះដៃចោលគូស្នេហ៍ នោះ មានឈ្មោះ ភឿន សិទ្ធ អាយុ ២២ ឆ្នាំ អតីតកម្មកររោងចក្រ បច្ចុប្បន្ន ប្រកបរបរលក់គ្រួចអាំងស្នាក់នៅម្តុំផ្សារអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ស្រលាញ់គ្នា ៥ ឆ្នាំ ខាងប្រុសចង់ដោះដៃ ខាងស្រីហៅឡើងសាលាសង្កាត់

តាមការរៀបរាប់របស់ម្តាយនាង សាន់ ចាន់ដា បានឲ្យដឹងថា កូនស្រីរបស់គាត់បានស្រឡាញ់ យុវជនខាងលើនេះខ្លាំងណាស់ ហើយពួកគេ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ លុះក្រោយមក ពេលពួកគាត់ជាឪពុកម្តាយបានដឹងពីទំនាក់ទំនងមួយនេះ ក៏បានជំរុញឱ្យខាងប្រុសរៀបចំចូលស្តីដណ្តឹងកូនស្រី តាមផ្លូវច្បាប់ ដើម្បីរៀបការជាមួយគ្នាតាមប្រពៃណីដែរ តែខាងប្រុសចេះតែសន្យាចោលរហូត ម្តងថាខែនេះ ម្តងថាខែនោះ សន្យាខ្យល់ រហូតយកជាការមិនបាន និង ចេះតែអូសបន្លាយពេលវេលារហូតដល់ ៥ ឆ្នាំ ។

ស្រលាញ់គ្នា ៥ ឆ្នាំ ខាងប្រុសចង់ដោះដៃ ខាងស្រីហៅឡើងសាលាសង្កាត់

ទីបំផុត ក្រោយពីស្គាល់រសជាតិស្នេហ៍ឆ្អែតឆ្អន់ ស្រាប់តែខាងប្រុសបែរជាប៉ុនប៉ងគេចវេះលែងចង់ទទួលខុសត្រូវ ទើបកូនគាត់ធ្វើការប្តឹងតែម្តង ៕

សុថាត់