ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​យុវជន​ម្នាក់

ភ្នំពេញ៖ នៅវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្បែរនិងច្រកចូលប៉ុស្តិ៍ស្ទឹងមានជ័យ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យុវជនដែលស្លាប់ខាងលើមានឈ្មោះអោ អួនម៉ូលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជា IT មានស្រុកកំណើតនៅភូមិអង្គក្រឡាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ រីឯម៉ូតូរបស់ជនរងគ្រោះម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AU-9167 ។
នៅមុនពេលកើតហេតុនោះគេបានឃើញ រថយន្តស៊ិនទ្រី បានបើកបរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច ដោយបើកមកសន្សឹមៗដើម្បីយកសំរាម ហើយមកដល់ចំណុចកើតហេតុនោះរថយន្តស៊ិនទ្រីក៏បានឈប់យកសំរាម ខណៈនោះស្រាប់តែមានយុវជនរងគ្រោះខាងលើបានជិះម៉ូតូស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊ិនទ្រីពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនរូបនោះបោកផ្ទុបទៅនិងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូជនរងគ្រោះបានរងការខូចខាតខាងមុខទាំងស្រុងហើយអ្នកបើកបរនិងកម្មករកើបសំរាមនោះបានរត់គេចខ្លួនបាត់ស្រមោលផងដែរ ៕
ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​យុវជន​ម្នាក់