គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួមគ្នា នៅក្នុង​រដ្ឋសភា

(ភ្នំពេញ)៖ នៅម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ រដ្ឋសភាបានចាប់ផ្តើមបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានរបៀបវារៈសំខាន់ៗមួយចំនួន ដោយក្នុងនោះក៏មានការចូលរួមប្រជុំដោយក្រុមតំណាងរាស្ត្រជាន់ខ្ពស់របស់ គណបក្សប្រឆាំងផងដែរ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់បានចូលសួរសុខទុក្ខដល់សកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារព្រៃស លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានអះអាងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កំពុងពិចារណានៅក្នុងការចូលធ្វើការ នៅក្នុងសភាពេញអង្គឡើងវិញ នៅពេលខាងមុខនេះ៕

គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួមគ្នា នៅក្នុង​រដ្ឋសភា