ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក នៅ​អាង​កំពីង​កំពួយ​

ខេត្តបាត់ដំបង ៖ នៅត្រង់ចំណុចទួលស្វាយកំណប់ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ក្នុងអាងកំពីងពួយ មានប្រជាជនឈ្មោះ ហំ សារឹម ហៅក្រឹម ភេទប្រុស អាយុ ៤១ឆ្នាំជិៈទូកទៅដាក់មងបានប្រទះឃើញសាកសពអណ្តែតទឹកត្រង់ចំណុចខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចចុះត្រួតពិនិត្យ ។ សាកសពអណ្តែត ០១នាក់ឈ្មោះ ទុន គុណ អាយុ ៤៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែដែលបានមកស្នាក់នៅរកត្រីនៅអាងកំពីងពួយ ។
ដោយមូលហេតុមានជំងឺសរសៃប្រសាទនិងដែលជាមនុស្សដែលឧស្សាហ៍ ប្រកាច់ជាញឹកញាប់ ។
មុនរត់ចេញពីផ្ទះសាកសពបាននិយាយលាកូនប្រពន្ធថាខ្លាចណាស់មានគេតាមសម្លាប់រួចហើយក៏រត់ចេញពីផ្ទះបាត់រហូតដល់មានឈ្មោះខាងលើបានប្រទះឃើញអណ្ដែតទឹកនៅទីកន្លែងដែលសាកសពចេញចូលរកត្រីនៅទីនោះ ។  ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុនិងសាកសពរបស់ជនរងគ្រោះឈ្មោះទុនគុណមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងអំពើឃាតកម្មទេ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕
ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក នៅ​អាង​កំពីង​កំពួយ​