កម្លាំង​ប៉ូលិស​ប្រមូល​បាន​ក្រុម​ជនសង្ស័យ​មាន​រហូត​ដល់​៣៩​នាក់ ករណីគ្រឿងញៀន

ភ្នំពេញ ៖  កាលពីយប់ថ្ងៃទី២៧ ចូលដល់រំលងអធ្រាត្រថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៦នេះ ត្រូវកម្លាំងប្រមូលបានក្រុមជនសង្ស័យមានរហូតដល់៣៩នាក់ ក្នុងនោះ មានទាំងក្រុមប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង ។
ក្រុមដែលប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងពិនិត្យឃើញមានដល់ទៅ២៦នាក់ ក្នុងចំណោម៣៩នាក់នោះ ក្រោយពីនាំពួកគេទៅធ្វើការពិនិត្យទឹកនោម នៅព្រឹកថ្ងៃទី២៨ កញ្ញា ។ គួរបញ្ជាក់ថា ទាំង៣៩នាក់ខាងលើ ត្រូវកម្លាំងនគរបាលបង្ក្រាបបានពីតំបន់ដ៏ស្មុគស្មាញបំផុត គឺប្លុកត្រពាំងឈូក ដែលតែងតែប្រមូលផ្តុំបទល្មើសនៅទីនោះ ៕

កម្លាំង​ប៉ូលិស​ប្រមូល​បាន​ក្រុម​ជនសង្ស័យ​មាន​រហូត​ដល់​៣៩​នាក់ ករណីគ្រឿងញៀន