ប៉ូលិស​ចាប់​ចោរ​ស្រី​លួច​លុយ និង​ទូរស័ព្ទ​របស់​ជនជាតិ​ឥណ្ឌា នៅ​ផ្ទះសំណាក់ ឡូ​រ៉ូ​ប៉ា

(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានតាមទៅចាប់ចោរស្រីម្នាក់ដែលបានលួចយកទូរស័ព្ទ និងលុយរបស់ជនជាតិឥណ្ឌា នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ ឡូរ៉ូប៉ាក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ANG SISHiSH CHALIHA ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអាជីវករនៅស្រុក មកស្នាក់នៅបន្ទប់ខាងលើ ដោយឡែកជនសង្ស័យឈ្មោះ សេង ស្រីរត្ន័ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យបានធ្វើសកម្មភាពលួចយកប្រាក់ និងទូរសព្ទ័ដៃទុកនៅលើតុ ពេលជនរងគ្រោះដេក់លក់។ បើតាមលោកស្នងការ វត្ថុតាងចាប់យកបានវិញរួមមាន ទូរសព្ទ័ដៃម៉ាក MOTOROLA ពណ៌ស និងប្រាក់ចំនួន៥០០$។ បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញកសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការ ដើម្បីបន្តនិតិវិធី៕

ប៉ូលិស​ចាប់​ចោរ​ស្រី​លួច​លុយ និង​ទូរស័ព្ទ​របស់​ជនជាតិ​ឥណ្ឌា នៅ​ផ្ទះសំណាក់ ឡូ​រ៉ូ​ប៉ា