ល្បី​ដល់ Dailymail ! ព័ត៌មាន​ក្មេង​ស្រី​អាយុ ១៣ ត្រូវ​​​ចាប់​ដាក់​គុក​​ព្រោះ​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​គ្រឿង​ញៀន

កាលពីពេលថ្មីៗនេះសារព័ត៌មានដ៏ល្បីរបស់អង់គ្លេសគឺ Dailymail បានធ្វើការចុះផ្សាយពីព័ត៌មានមួយដែលទាក់ទៅនឹងក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវបានប៉ូលីសចាប់ឃុំឃាំុំងព្រោះតែនាងបានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន។

ការសែតដដែលនេះបានរៀបរាប់ថា ក្មេងស្រីដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា ឆាយ រស្មី (Chhay Reaksmey) មានអាយុ ១៣ ឆ្នាំ ហើយនាងធ្លាប់ត្រូវបានប៉ូលិសចាប់ខ្លួនម្ដងរួចមកហើយកាលពីអាយុ ១២ ឆ្នាំ ពីបទល្មើសដូចគ្នានេះ នឹងបានបញ្ចូនទៅមណ្ឌលកែប្រែអស់ ២ ទៅ ៣ខែ ប៉ុន្តែបន្ទាប់ចេញពីមណ្ឌលកែប្រែនាងក៏បានប្រកបមុខរបរដដែលនេះបន្តទៀតរហូតត្រូវបានប៉ូលិសចាប់ខ្លួនជាថ្មីនឹងដាក់ពន្ធនាគារកាលពី ៨ ខែមុននេះ។

ល្បី​ដល់ Dailymail ! ព័ត៌មាន​ក្មេង​ស្រី​អាយុ ១៣ ត្រូវ​​​ចាប់​ដាក់​គុក​​ព្រោះ​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​គ្រឿង​ញៀន
ក្មេងស្រី ឆាយ រស្មី ដែលបានចាប់ខ្លួនកាលនាងមានអាយុ ១២ ឆ្នាំ

ចំណែកឯម្ដាយរបស់ក្មេងស្រីម្នាក់នេះ លោកស្រី សេង លីវ (Seng Live) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នោះថា កូនស្រីរបស់គាត់មានអាយុទើបតែ ១៣ ឆ្នាំនោះទេ ប៉ុន្តែប៉ូលិសបានចាប់នាងក្រោមការប្រើប្រាស់ឈ្មោះបងស្រីរបស់នាងដែលមានអាយុ ២០ ឆ្នាំ។

មេធាវីរបស់នាង អ៊ុក វ៉ានដេត (Ouk Vandeth)  បានហៅការចាប់នាងដាក់ពន្ធនាគារនេះគឺជារឿងខុសច្បាប់ លោកបានបន្តថា ហេតុអ្វីក៏ប៉ូលិសបានចាប់នាងហើយដាក់អាយុនាងថា ២០ ឆ្នាំ នាងមើលទៅក្មេងណាស់មិនសមអាយុ ២០ ឆ្នាំនោះទេ នាងនៅជាក្មេងលេងកៅស៊ូនៅឡើងទេ បើតាមអាយុពិតរបស់នាង គឺមិនទាន់ត្រូវបានច្បាប់កាត់ទោសឲ្យជាប់ពន្ធនាគារនោះទេ។

ល្បី​ដល់ Dailymail ! ព័ត៌មាន​ក្មេង​ស្រី​អាយុ ១៣ ត្រូវ​​​ចាប់​ដាក់​គុក​​ព្រោះ​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​គ្រឿង​ញៀន
A Cambodian prison guard stands guard at Kandal provincial prison in the southeast of the country Read more: http://www.dailymail.co.uk/news/article-3781008/Cambodian-girl-13-arrested-drug-mule-lawyers-say-young-face-charges.html#ixzz4JkzHbqoz Follow us: @MailOnline on Twitter | DailyMail on Facebook

អានអត្ថបទបន្ថែមនៅលើគេហទំព័រដើម

ទាក់ទងនឹងបញ្ហានេះក្រុមអ្នកច្បាប់បាននិយាយថា បើសិនជា ឆាយ រស្មី ពិតជាមានអាយុ ១៣ ឆ្នាំពិតប្រាកដមែន តាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ការចាប់នាងដាក់ពន្ធនាគារគឺជារឿងខុសច្បាប់ ប៉ុន្តែគេមិនទាន់ប្រាកដនៅឡើយថា នាងពិតជាមានអាយុ ១៣ ឆ្នាំដូចជាអ្វីដែលម្ដាយក៏ដូចជាមេធាវីរបស់នាងបាននិយាយ ឬ ក៏នាងមានអាយុលើសពីនេះ ប៉ុន្តែម្ដាយរបស់នាងបានកុហកនោះទេ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយការចុះផ្សាយ មានអ្នកដែលចូលមើលជាច្រើនបានបញ្ចេញមតិនៅខាងក្រោមអត្ថបទនេះ បែបមិនពេញចិត្តនឹងការចាប់ខ្លួនក្មេងស្រីម្នាក់នេះ ដោយពួកគេយល់ថានាងពិតជាក្មេងណាស់ ប្រហែលជាមិនដឹងថា ការធ្វើបែបនេះប៉ះពាល់យ៉ាងណាខ្លះនោះទេ ៕



  • ល្បី​ដល់ Dailymail ! ព័ត៌មាន​ក្មេង​ស្រី​អាយុ ១៣ ត្រូវ​​​ចាប់​ដាក់​គុក​​ព្រោះ​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​គ្រឿង​ញៀន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: