យប់​មិញ​ Drogba និង​អនាគត​គ្រូ​បង្វឹក​ថ្មី​របស់​ Chelsea សុទ្ធ​តែ​បាន​ចូល​រួម​ទស្សនា​នៅ​ប្រកួត​យប់​មិញ

​កាល​ពី​យប់​មិញ​អតីត​វីរបុរស​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ Didier Drogba និង​លោក​ Guus Hiddink ដែល​គេ​ជឿ​ថា​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Chelsea សុទ្ធ​តែ​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​ដែល​ Chelsea យក​ឈ្នះ​៣​ទល់​នឹង​១​លើ​ Sunderland យប់​មិញ​ ។

គួរ​បញ្ជាក់​ថា​ចំពោះ​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​ Drogba គឺ​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ប្រធាន​ក្លឹប​ Chelsea គឺ​ Abramhovic បាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ទៅ​ Drogba ដើម្បី​ឲ្យ​គេ​មក​លេង​នៅ​ក្លឹប​ Chelsea សារ​ជា​ថ្មី​នៅ​ខែ​មករា​ខាង​មុខ​នេះ​ ។​

​ដោយ​ឡែក​ចំពោះ​វត្តមាន​របស់​លោក​ Hiddink គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​នឹង​មក​ដឹកនាំ​ក្លឹប​ Chelsea ជំនួស​លោក​ Jose Mourinho ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ។

អត្ថបទ ៖ វិចទ័រ



  • យប់​មិញ​ Drogba និង​អនាគត​គ្រូ​បង្វឹក​ថ្មី​របស់​ Chelsea សុទ្ធ​តែ​បាន​ចូល​រួម​ទស្សនា​នៅ​ប្រកួត​យប់​មិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: