បេនីយ៉ាំង ត្រូវអ្នកណាកុហកនាង បានជាខឹងខ្លាំងដល់ម្លឹង?

ភ្នំពេញ៖ ថ្មីៗនេះ តារាស្រីសាច់សខ្ចី ចូលចិត្តបញ្ចេញភាពស៊ិចស៊ី កញ្ញា បេនីយ៉ាំង បានបង្ហាញអារម្មណ៍ក្រៀមក្រំ ដោយទម្លាយរឿងរ៉ាវចេញពីក្នុងចិត្តរបស់នាងទាំងអស់។

ផ្អែកទៅតាមសារមួយ ដែលតារាស្រីវ័យក្មេងរូបនេះ បានសរសេរឡើង កាលពី យប់មិញនេះ ដោយបានទម្លាយនូវរឿងក្នុងចិត្ត មិនដឹងពាក់ព័ន្ធជាមួួយនឹងអ្នកណានោះទេ។ ក្នុងនោះ នាងបានសរសេរថា​ "មួយជីវិតហ្នឹង មិនមែនមិនដឹងទេថា ខ្ញុំស្អប់អី ១០ឆ្នាំជាងហើយ ដែលនៅជិតខ្ញុំជាងគេ កុំដោយសារការសប្បាយមួយពេល បំផ្លាញទឹកចិត្តខ្ញុំ និងក្តីល្អរបស់ខ្ញុំមានលើអ្នកឯង។ អ្នកចង់ដើរហើរ ខ្ញុំមិនថាមិនឃាត់អ្នកទេ អ្នកត្រូវការសប្បាយខ្ញុំយល់ ប៉ុន្តែខ្ញុំគ្រាន់តែចង់ដឹងថា អ្នកទៅណា ជាមួយអ្នកណា អ្នកមានសុវត្ថិភាពអត់។ ហេតុអ្វីចួលចិត្តកុហកខ្ញុំម្លេះ? ប៉ុន្មានដងហើយ? ហើយបើម្តងនេះមានទៀត ខ្ញុំសូមឲ្យអ្នកត្រៀមខ្លួនដើរផ្លូវអ្នកទៀតទៅណា ព្រោះខ្ញុំហត់ហើយគ្មានពេលខឹងបារម្មណនឹងសួរនាំអ្នកទៀតទេ"

ជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គម បានឆ្ងល់ដែរថា តើសារដ៏វែងអន្លាយមួយនេះ  ចង់សម្តៅលើអ្នកណា ជាបងប្អូន រឺក៏មិត្តប្រុសរបស់នាង។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រ ចង់ឲ្យនាងព្យាយាមរំងាប់ចិត្ត និងឈប់ខឹង នូវរឿងរ៉ាវទាំងនេះផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងសាច់ស កញ្ញា បេនីយ៉ាំង ត្រូវបានអ្នកលេង Facebook ជាច្រើន បានយករូបសម្រស់របស់នាង ទៅប្រៀបធៀបជាមួយ តារាសម្តែងល្បីឈ្មោះថៃ កញ្ញា Pancake ដោយមហាជនជាច្រើន បានធ្វើការកោតសរសើរ ពីការថែទាំរូបសម្រស់របស់នាងថា ស្អាតលេចធ្លោ មិនចាញ់តារាថៃនោះទេ។ ជុំវិញការលើកឡើងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន បេនីយ៉ាំង ប្រាប់ឲ្យដឹងថា នាងមិនហ៊ានយកខ្លួន ទៅប្រៀបធៀប ជាមួយតារាណាម្នាក់ឡើយ ហើយរឿងគ្រប់យ៉ាង គឺទុកឲ្យទស្សនិកជនដាក់ពិន្ទុ សម្រាប់នាងមិនដែលយកខ្លួន ទៅប្រៀបប្រដូចជាមួយអ្នកណាឡើយ ។

តារាសម្តែងស្រីរាងខ្ពស់ស្រឡះច្រមុះស្រួច កញ្ញា បេនីយ៉ាំង បានប្រាប់ឲ្យដឹងថា នាងសប្បាយចិត្ត នៅពេលដែលមានទស្សនិកជនជាច្រើន បានសរសើរ និងនិយាយថានាងស្អាត តែក្នុងនោះនាងមិន សូវសប្បាយចិត្តទេ នៅពេលដែលទស្សនិកជន យករូបសម្រស់របស់នាង ទៅប្រៀបប្រដូចជាមួយ តារាណាមួយជាពិសេស តារាថៃ កញ្ញា Pancake គ្រប់យ៉ាងនាងមិនចង់ និយាយចេញ ពីមាត់ខ្លួនឯងទេ ទុកឲ្យទស្សនិកជនដាក់ពិន្ទុទៅចុះ។

តារាសម្តែងដែលទើបឆក់ បានតំណែងតួឯកលើកដំបូងរូបនេះ បានប្រាប់ឲ្យដឹងថា «កន្លងមកខ្ញុំក៏ធ្លាប់បានដឹងដែល ដោយមានអ្នកលេង Facebook បានយករូបរបស់ខ្ញុំទៅ ប្រៀបប្រដូចជាមួយ កញ្ញា Pancake ដោយមានមតិខ្លះបានលើកឡើងថាខ្ញុំស្អាតជាងគាត់យករូបខ្ញុំ ទៅប្រៀបធៀបជាមួយគាត់ បើនិយាយទៅ ធម្មតាមានទស្សនិកជន សរសើរ គឺសប្បាយចិត្តតែក្នុងនោះ ខ្ញុំចង់ឲ្យទស្សនិកជនជាអ្នកដាក់ពិន្ទុ ប៉ុន្តែបើនិយាយពីខ្ញុំគឺមិន ដែលគិតថាខ្លួនឯងស្អាត ប្រៀបជាមួយអ្នកណាឡើយ » ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload