ថន តារា ជួបរឿងភ្ញាក់ផ្អើលផ្ទួន ក្នុងពិធីខួបកំណើត

ភ្នំពេញៈ អតីតតារាសម្តែង និងជាពិធីការិនី អ្នកនាង ថន តារា កាលពីម្សិលមិញនេះ បានរៀបចំពិធីជប់លៀង ខួបកំណើតរបស់ខ្លួន នៅគេហដ្ឋានឯប្រទេសថៃ ដោយក្នុងពិធីជប់លៀងនោះ អ្នកនាងបានជួបរឿង គួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តស្ទើរតែទប់ទឹកភ្នែក មិនជាប់ក្នុងថ្ងៃខួបកំណើត គម្រប់២៧ឆ្នាំ ។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលតារាស្រី អ្នកនាង ថន តារា បានបង្ហោះនោះ គឺឃើញអ្នកនាង បង្ហាញស្នាមញញឹមភាពសប្បាយរីករាយ ក្នុងថ្ងៃខួបកំណើត ដោយអ្នកនាង ត្រូវបានស្វាមីរៀបចំ ពិធីជប់លៀងខួបកំណើតធំដុំ ជួបជុំញាតិមិត្តបងប្អូន ហើយមិនតែប៉ុណ្ណោះ ស្វាមីរបស់នាងក៏បានកាដូខ្សែដៃមាស សម្រាប់ភរិយានាង ក្នុងថ្ងៃខួបកំណើតផងដែរ។

ដោយឡែករឿងរំភើបនិងភ្ញាក់ផ្អើលមួយទៀតគឺ កញ្ញា ថន លក្ខិណា និងម្តាយបានធ្វើដំណើរទៅ ដល់ប្រទេសថៃ ដើម្បីចូលរួមអបអរថ្ងៃខួបកំណើត នាងថែមទៀតផង ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload