Facebook កំពុង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ Android និង​ iPhone

ការ​សិក្សា​ពីរ​ដែល​ធ្វើ​ឡើង​ដោយ​កាសែត​ The Guardian បាន​រក​ឃើញ​ថា​ Facebook និង Messenger ​​កំពុង​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ ថ្ម​ និង​​ដំណើរការ​របស់​ទូរស័ព្ទ​ Smartphone Android និង​ iOS ព្រមទាំង​ Tablets ផង​ដែរ​។ ក្នុង​នោះ​ រយៈពេល​កាន់​ថ្ម​របស់​ Android ត្រូវ​បាន​កាត់​បន្ថយ​អស់​ 20% ​ចំណែក​ iOSវិញ​អស់​ 15% រួម​ទាំង​ការ​ដំណើរ​ការ​យឺត​ខ្លាំង​ទៀត​ផង​ ។

ដូចនេះ​ តើ​អ្វី​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដូច្នេះ​? ដោយ​ខ្លី​ មាន​កត្តា​ពីរ​សំខាន់​ដែល​ជា​មូល​ហេតុ​ នោះ​គឺ​ ទំហំ​Memory ដែល​ត្រូវ​ប្រើ​ និង​ការ​បញ្ជា​បិទ​បើក​​ (Wake/Lock)។ ក្នុង​នោះ​ App ទាំង​បី​របស់​ Facebook ដែល​រួម​មាន​ Facebook, Messenger និង ​Page Manager ប្រើ​ទំហំ​ Memory ច្រើន​ដង​ជាង​ Apps ដើម​របស់​​Android និង​ Apps ផ្សេងៗ​ទៀត​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ Facebook អាច​ស្រូប​យក​កន្លែង​ផ្ទុក​ (Storage Space)​ រហូត​ដល់​ទៅ​ 500 MB រៀង​រាល់​ថ្ងៃ​​ ដែល​នេះ​​មាន​ន័យ​ថា​ Apps ណា​ដែល​មាន​ទំហំ​ផ្ទុក​តូច​ នឹង​ទទួល​ផល​ប៉ះទង្គិច​ផង​ដែរ​ ។ ចំណែក​ឯ​បញ្ហា​រយៈពេល​កាន់​ថ្ម​វិញ​ Facebook និង​ Apps ដែល​អម​មក​ជាមួយ​ ដាស់​ទូរស័ព្ទ​អោយ​ធ្វើ​ការ​ Check for Updates ជា​និច្ច​ បើ​ទោះ​បី​ជា​ពេល​មិន​បាន​បើក​ ឬ​​មិន​មាន​សញ្ញា​​ពី​ទូរស័ព្ទ​ក៏​ដោយ​ ។ ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ iOS និង​ Android បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​នូវ​លក្ខណៈ​ដូច​បាន​លើក​ឡើង​​​ (ដូច​ក្នុង​​រូប​ភាព​)​ ក៏​​ប៉ុន្តែ​ Facebook ហាក់​បង្ហាញ​ថា​ រាល់​ការ​ Check របស់​ខ្លួន​គឺ​សំខាន់ ដែល​ធ្វើ​ឲ្យ​ការ​ព្យាយាម​​នោះ​មិន​មាន​ប្រសិទ្ធភាព​ ។

បន្ទាប់​ពី​ដឹង​ពី​បញ្ហា​ និង​មូលហេតុ​ តើ​អ្វី​ទៅ​ជា​ដំណោះស្រាយ​? ជា​ការ​ពិត​ដំណោះ​ស្រាយ​ដែល​ងាយ​ស្រួល​នោះ​គឺ​ Uninstall នូវ​ Apps ទាំងនេះ​ ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺ​ អ្នក​អាច​ធ្វើ​ដូច្នោះ​ដោយ​មិន​ចាំ​បាច់​ បាត់បង់​នូវ​មុខងារ​របស់​ Facebook ។ មូលហេតុ​ គឺ​ Facebook mobile site អាច​បំពេញ​មុខងារ​ស្ទើរ​ទាំង​អស់​នៃ​ App សំខាន់​ទាំង​បី ពី​ Site តែ​មួយ​ ហើយ​ iOSនិង​Android អនុញ្ញាត​ឲ្យ​ Site នេះ​ ធ្វើ​ការ​បញ្ជូន​ Notification ដូចគ្នា​ដល់​អ្នក​​ផង​ដែរ​។ បន្ថែម​លើ​នេះ​ទៀត​ អ្នក​ក៏​មិន​ចាំ​បាច់​បាត់បង់​នូវ​ Facebook Icon នោះ​ដែរ​ ដោយសារ​ថា​ ទាំង​ iOS និង​Android អាច​ឲ្យ​អ្នក​ដាក់​ Shortcut​ ដែល​ដូច​គ្នា​ ក្នុង​ Mobile Site នៅ​លើ​ Homescreen របស់​អ្នក​ផង​ដែរ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖



  • Facebook កំពុង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ Android និង​ iPhone已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: