ខ្លាំងបាត់! ចង់ទៅថត Selfie ជាមួយពស់ មានអីពស់ហក់ខាំ​ (មានវីដេអូ)

ឥណ្ឌា៖ មន្ត្រីនាយកដ្ឋានព្រៃឈើក្រុង JAIPUR កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានសន្យាថានឹងចាត់វិធានការតឹងរ៉ឹង បន្ទាប់ពីមានករណីពស់ថ្លាន់មួយក្បាល បានហក់ខាំបុរសម្នាក់ ខណៈពេលដែលបុរសមួយក្រុមបានព្យាយាមដើម្បីថតរូប Selfie ជាមួយវា។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយពេលក្រុមមន្ត្រីនាយកដ្ឋានព្រៃឈើ បានយកពស់ថ្លាន់នោះចេញពីបរិវេណសាលារៀនមួយ នៅភាគពាយ័ព្យនៃរដ្ឋ Rajasthan។ ក្រោយពេលចាប់បានពស់ ក្រុមអ្នកចាប់សត្វពស់ទាំងនោះមានបំណងចង់ថតរូបជាមួយវា បន្ទាប់ពីទទួលបានជោគជ័យក្នុងការចាប់វាបាន។ 

នាយករងមន្ត្រីអភិរក្សព្រៃឈើ លោក K G Shrivastav បាននិយាយថា ឧប្បត្តិហេតុនេះគឺមិនគួរកើតឡើងទាល់តែសោះ ដោយសារពួកមន្ត្រីដែលចាប់សត្វពស់ទាំងអស់សុទ្ធតែទទួលបានការហ្វឹកហ្វឺនបណ្តុះបណ្តាលខ្ពស់បំផុត។

លោកបន្ថែមថា “ខ្ញុំចង់ឲ្យសត្វពស់នោះត្រូវបានដោះលែងនៅពេលខ្ញុំនៅទីនោះដែរ ប៉ុន្តែក្រុមមន្រ្តីទាំងនោះ បានដោះលែងវាមុនពេលខ្ញុំទៅដល់ទៅកន្លែកើតហេតុនោះ។ ខ្ញុំមិនដឹងថាហេតុអីពួកគេបណ្ដោយឲ្យក្រុមអ្នកភូមិអាចចូលជិតសត្វពស់នោះ និងមានរឿងនេះកើតឡើងទេ ព្រោះអ្នកចាប់ទាំងនោះបានទទួលការហ្វឹកហាត់ក្នុងកម្រិតខ្ពស់រួចទៅហើយ។ ការថតរូប Selfie ជាមួយសត្វពស់ ហើយបញ្ចេញរូបនេះជាសាធារណៈគឺជាបទល្មើសក្រោមច្បាប់សត្វព្រៃមួយ ហើយយើងនឹងចេញលិខិតជូនដំណឹងទៅដល់អ្នកចូលរួមនៅក្នុងហេតុការណ៍នេះ ”។

ជនរងគ្រោះដែលត្រូវពស់ខាំ លោក Ashok Bishnoi បានទទួលស្គាល់ថាហេតុការណ៍នេះកើតឡើងដោយការធ្វេសប្រហែសរបស់លោក។ លោកថា នៅពេលដែលលោកទទួលបានព័ត៌មានភ្លាម លោកក៏ទៅដល់ទីកន្លែងកើតហេតុភ្លាម។ លោកមិនបានថា ខ្លួននៅជិតសត្វពស់នោះខ្លាំងប៉ុណ្ណាទេ ហើយវាក៏បានវាយប្រហារមកលើខ្ញុំ។ នេះគឺជាកំហុសរបស់ខ្ញុំទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈក្រុមមន្រ្តីចាប់សត្វពស់នោះយ៉ាងណែន។ នៅពេលក្រោយមកពស់ថ្លាន់នោះ ត្រូវបានគេដោះលែងចូលទៅក្នុងព្រៃទៅ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងបាត់! ចង់ទៅថត Selfie ជាមួយពស់ មានអីពស់ហក់ខាំ​ (មានវីដេអូ)

ខ្លាំងបាត់! ចង់ទៅថត Selfie ជាមួយពស់ មានអីពស់ហក់ខាំ​ (មានវីដេអូ)

ខ្លាំងបាត់! ចង់ទៅថត Selfie ជាមួយពស់ មានអីពស់ហក់ខាំ​ (មានវីដេអូ)