Barcelona នឹងលេងដោយគ្មាន Messi ខណៈ Aguero ដឹកនាំ Man City ជួប Celtic

ម្ចាស់ជើងឯកលីកកំពូលអេស្បាញ Barcelona នឹងលេងដោយគ្មាន Lionel Messi ពេលជួប ក្រុមអាល្លឺម៉ង Borussia Moenchengladbach ក្នុងក្របខណ្ឌ Champions League ជុំទីពីរ ក្នុងពូល Cនៅរាត្រីនេះ។

Gladbach ក៏សង្ឃឹមដែរថា នឹងដណ្តើមយកប្រៀប ដើម្បីធ្វើឲ្យក្តីសង្ឃឹមរបស់ខ្លួនរស់ឡើងវិញ ក្រោយពីចាញ់ ៤-០ នៅលើទឹកដីក្រុម Manchester City កាលពីជុំមុន។ Barcelona បានផ្តួល Celtic ៧-០ នៅកីឡដ្ឋាន Camp Nou។ Barca ទើបតែបានផ្តួលក្រុម Sporting Gijon ៥-០ កាលពីចុងសប្តាហ៍មុនផងដែរ។

Aguero

Gladbach បានទទួលជ័យជម្នះរាល់ការប្រកួតទាំង ១១ លើកចុងក្រោយនៅលើទឹកដីខ្លួនឯង ក្រោយពីផ្តួលក្រុម Ingolstadt ២-០ ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ កន្លងទៅ។
ដោយឡែក ខ្សែប្រយុទ្ធ Sergio Aguero នឹងដឹកនាំក្លិប Man City ទៅជួប Celtic ផងដែរ។

នេះគឺជាការប្រកួតរវាងក្រុមរបស់ស្កុតឡេន និងអង់គ្លេស ហើយ Celtic បានផ្តួលគូប្រជែងស្ថិតក្នុងក្របខ័ណ្ឌ Premier League លើកចុងក្រោយកាលពីរយៈពេលមួយទសវត្សរ៍មុន ដែលនៅពេលនោះគ្រាប់បាល់ពិន័យពីចម្ងាយ (Free-kick) របស់ Shunsuke Nakamura បានជួយឲ្យពួកគេយកឈ្នះលើក្រុម Manchester United។

បច្ចុប្បន្ន វាពិតជាលំបាកណាស់សម្រាប់ Celtic ក្នុងការប្រជែងជាមួយក្រុមខ្លាំងៗនៅអឺរ៉ុប ខណៈពួកគេទើបតែចាញ់ Barcelona ៧-០ កាលពីជុំមុន។ Man City បានឈ្នះរាល់ការប្រកួតទាំង ១០ លើកចុងក្រោយដែលពួកគេបានលេងនៅរដូវកាលនេះ៕

The post Barcelona នឹងលេងដោយគ្មាន Messi ខណៈ Aguero ដឹកនាំ Man City ជួប Celtic appeared first on CamboSport.

  • Barcelona នឹងលេងដោយគ្មាន Messi ខណៈ Aguero ដឹកនាំ Man City ជួប Celtic已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា