ក្រុម ISIS លេង​ល្បិច​ថ្មី ដោយ​លាក់​គ្រាប់​បែក​ក្នុង​តុក្កតា​និង​ប្រដាប់​ក្មេង​លេង

កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​បាដាដ​ បាន​ឆែក​រក​ឃើញ និង​ បាន​បំផ្លាញ​ នូវ​គ្រាប់​ដែល​ត្រូវ​បាន​គេ​លាក់​នៅ​ក្នុង​តុក្កតា​របស់​ក្មេង​លេង​។ក្រុម ISIS បាន​មាន​គម្រោង​ដាក់​គ្រាប់​បែក​ទុក​នៅ​ក្នុង​តុក្កតា​ ​ដើម្បី​បំផ្ទុះ​នៅ​លើ​ផ្លូវ​រវាង​រដ្ឋ​ធានី​អ៊ីរ៉ាក់​និង Karbala ដែល​ជា​កន្លែង​ដែល​និកាយ​ស្ពែម៉ាតូសូអ៊ីត​រាប់​លាន​នាក់​ត្រូវ​មក​ដើរ​ក្នុង​អំឡុង​ពេល​ធម្មយាត្រា​ប្រចាំ​ឆ្នាំ​សម្រាប់​ Arbaeen នៅ​ខែ​ក្រោយ​នេះ​។

ពិធី​នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ពិធី​សាសនា​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ដោយ​មាន​មនុស្ស​រាប់​លាន​នាក់​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដើម្បី​ធ្វើ​ការ​ចូល​រួម​ នៅ​សប្ដាហ៍​ខាង​មុខ​នេះ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ ១៥​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង​បាដាដ, រួម​ទាំង​នៅ​វិហារ​អ៊ីស្លាម​នៅ​ក្នុង​សង្កាត់ Al-Rasheed Nahiyet រដ្ឋ​ធានី​អ៊ីរ៉ាក់​ផង​ដែរ។

ប្រែសម្រូល ៖ រាជសីហ៍
ប្រភព ៖



  • ក្រុម ISIS លេង​ល្បិច​ថ្មី ដោយ​លាក់​គ្រាប់​បែក​ក្នុង​តុក្កតា​និង​ប្រដាប់​ក្មេង​លេង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: