ឈប់​ប្រាប់​អ្នក​ដទៃ​ថា​ GMAIL របស់​អ្នក​មាន​​សញ្ញា​ចុច (Dots) ទៀត​ទៅ

អ្នកប្រើប្រាស់មួយចំនួនតែងតែប្រើប្រាស់សញ្ញាចុច (Dot) ដើម្បីចែកឲ្យដាច់រវាងនាមត្រកូល និងនាមខ្លួនក្នុងសម្គាល់នៅពេលបង្កើតគណនី Gmail (Mail Address) ប៉ុន្តែអ្នកជំនាញនិយាយថាសម្រាប់ក្រុមហ៊ុន Gmail របស់ Google គឺខុសពីក្រុមហ៊ុនផ្ដល់សេវាកម្ម Email ដទៃទៀត ពីព្រោះតែសញ្ញាចុច (Dot) គឺមិនសំខាន់នោះទោះនៅក្នុងអាស័យដ្ឋាន Gmail។ ត្រង់នេះមានន័យថាបើសិនជាអ្នកផ្ញើ Email ទៅកាន់អាស័យដ្ឋាន [email protected] [email protected]ៅកាន់អាស័យដ្ឋាន [email protected]

ខាងក្រោមនេះគឺជាឧទាហរណ៍បញ្ជាក់បន្ថែម ៖

[email protected] = [email protected]
[email protected] = [email protected]
[email protected] = [email protected]

មិនថានៅពីមុខ @gmail.com អ្នកបានប្រើប្រាស់សញ្ញាចុច (Dots) ត្រង់កន្លែងណានោះទេ វានឹងបម្លែងទៅជាគ្មានdot ទាំងអស់។ ដូចនេះបើសិនអ្នកប្រាប់អាស័យដ្ឋាន gmail  របស់អ្នកទៅកាន់នរណាម្នាក់មិនបាច់ប្រាប់ Dots ក៏បាន។ មិនតែប៉ុណ្ណោះការប្រើប្រាស់អក្សរធំ ឬ តូចក៏មិនចោទជាបញ្ហានោះដែរសម្រាប់ Gmail ។ ប៉ុន្តែមិនមែនក្រុមហ៊ុនទាំងអស់សុទ្ធតែដូច Google នោះទេ ក្រុមហ៊ុនខ្លះការប្រើប្រាស់ Dots ឬ គ្មានគឺខុសគ្នា ឯខ្លះ ការប្រើប្រាស់ Dots គឺតឹងរឹងបំផុត។

  • Dots ដែលមានបញ្ហា: Microsoft Outlook, Yahoo Mail, Apple iCloud ៖ អាស័យដ្ឋានដែលគ្មាន Dots និងមាន Dots ខុសគ្នា
  • Dots គ្មានបញ្ហា: Gmail, Facebook មាន Dot ឬ គ្មានគឺដូចគ្នា
  • Dots តឹងរឹងបំផុត : Twitter ករណីគ្មាន Dots និងមានគឺខុសគ្នាស្រលះតែម្ដង ។



  • ឈប់​ប្រាប់​អ្នក​ដទៃ​ថា​ GMAIL របស់​អ្នក​មាន​​សញ្ញា​ចុច (Dots) ទៀត​ទៅ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: