ស្ងាត់ៗ​ Samsung​ លួច​ចែក​លិខិត​អញ្ជើញ​កម្មវិធី​ Unpacked Eventថ្ងៃទី​ ១៣ ខែ​សីហា​ នៅ​ NYC

នាពេលថ្មីៗ​នេះ​ក្រុមហ៊ុន​Electronic​ យក្ស​ Samsung​ បាន​ចែក​លិខិត​អញ្ជើញ​ចូលរួម​កម្មវិធី​ Unpacked Event របស់​ខ្លួន​ដ៏​ធំ​ នៅ​ថ្ងៃទី​១៣​ ខែ​សីហា​ ឆ្នាំ​២០១៥​ ឯ​ទី​ក្រុង​ញ៉ូយក​ សហរដ្ឋ​អាមេរិច​ ។ ក្នុង​នោះ​ដែរ​ Samsung​ នឹង​ធ្វើ្កការ​បង្ហាញ​នូវ​ជំនាន់​ថ្មី​នៃ​ត្រកូល​ Galaxy Note ជំនាន់​ទី៥​ របស់​គេ​ ដែល​មាន​បំពាក់​បន្ថែម​នូវ​មុខងារ​ ទំនើបៗ​ជាច្រើន​។ លើស​ពីនេះ​ទៅ​ទៀត​ Galaxy Note 5 នឹង​មាន​ អេក្រង់ធំ​ជាង​មុន​, Stylus-toting, និង​ មុខងារ​ Multitasking យ៉ាង​ទំនើប​។ ក្រុមហ៊ុន​ Samsung មិន​ត្រឹមតែ​បង្ហាញ​ Galaxy Note 5 នោះ​ទេ​ ថែម​ទាំង​ធ្វើការ​តាំង​បង្ហាញ​នូវ​ជំនាន់​ថ្មី​នៃ​ Smartwatch, Fitness Band, ជំនាន់​ថ្មី​។ លើស​ពី​នេះ​ទៅ​ទៀត​ Samsung Gear VR Headset ត្រូវ​បាន​ Upgrade ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​នឹង​ HTC’s Vive និង​ Microsoft’s Impressive HoloLens ផង​ដែរ។ ​សូម​​រង់​ចាំ​ទស្សនា​ទាំងអស់​គ្នា​នៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី១៣​ ខាង​មុខ​នេះ​ទាំង​អស់​គ្នា​។

ដោយ៖ Nicolar

ប្រភព៖



  • ស្ងាត់ៗ​ Samsung​ លួច​ចែក​លិខិត​អញ្ជើញ​កម្មវិធី​ Unpacked Eventថ្ងៃទី​ ១៣ ខែ​សីហា​ នៅ​ NYC已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: