២ថ្ងៃនេះ! កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបក្រុមគ្រឿងញៀន៣៩នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

​(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៣៩នាក់ ក្នុង៣ករណីផ្សេងៗគ្នា ក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២៣៖៣០នាទីអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២៩នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងនោះដលហូតបាន ក្រុម០២កូនថង់តូច ។

ចំណែក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០១៖០០នាទី ឃាត់ខ្លួន០៧នាក់ ករណីមុខ សញ្ញាប្រើដាវសាំម៉ូរ៉ៃ ០១លើកនៅចំណុច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង០១លើកទៀត ដកហូត បានដាវ ចំនួន០១ ម៉ូតូ០២គ្រឿង ។

នៅថ្ងៃដដែលនោះផងដែរ កាលពីវេលាម៉ោង០២៖៤០នាទី ឃាត់ខ្លួនមនុស្សបាន០៣នាក់ ករណីមានដុំថ្មដាក់ក្នុងកាបូបស្ពាយ ០១លើក នៅចំណុចភូមិ ស្លែងរលើង សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ និង ដកហូតម៉ូតូបាន០១គ្រឿង ដុំថ្ម០២ដុំ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ក្នុងមុខសញ្ញាជួញដូរ ១៨នាក់ និងមុខសញ្ញាប្រើប្រាស់ ១៤នាក់ វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (ice) ១១,៩៨ក្រាម និង២០កញ្ចប់តូច កញ្ឆាក្រៀម ៥,៨១ក្រាម ។

យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. មន្ទីរ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣,១៧ក្រាម, ទី២. ភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី៣. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ មេតំហ្វេតាមីន (ice) ៥កញ្ចប់តូច, ទី៤. ក្រចេះ បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣កញ្ចប់តូច, ទី៥. កោះកុង បង្រា្កប ៣ករណី (១ដីការ) ឃាត់ខ្លួន ១១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៧,១៩ក្រាម កញ្ឆាក្រៀម ៥,៨១ក្រាម, ទី៦. កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ៦នាក់ (ស្រី២នាក់) មេតំហ្វេតាមីន (ice) ១០កញ្ចប់តូច, ទី៧. ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១,៦២ក្រាម និងទី៨. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

២ថ្ងៃនេះ! កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបក្រុមគ្រឿងញៀន៣៩នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

២ថ្ងៃនេះ! កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបក្រុមគ្រឿងញៀន៣៩នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

២ថ្ងៃនេះ! កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបក្រុមគ្រឿងញៀន៣៩នាក់ ដកហូតវត្ថុតាងមួយចំនួនធំ