កុមារី​អាយុ ២ ឆ្នាំ​ម្នាក់​​នាំ​ប្អូន​ប្រុស​ភ្លោះ​របស់​នាង​ទស្សនៈ​កិច្ច​ពិភព​ខាង​ក្រៅ​

កុមារីអាយុ ២ ឆ្នាំម្នាក់ដែលស្ថិតនៅក្នុងសភាពមិនស្លៀកពាក់ខោអាវ ត្រូវបានគេប្រទះឃើញនៅជាមួយនឹងប្អូនប្រុសភ្លោះរបស់នាងដើរតាមផ្លូវតូច (ឌឿងហែម) ដោយគ្មានមនុស្សចាស់នៅជាមួយ។

បើយោងតាមការចុះផ្សាយរបស់ Shanghailist បានឲ្យដឹងថា ក្មេងៗទាំង ៣ នាក់នោះគឺជាកូនៗរបស់ប្ដីប្រពន្ធមួយគូរដែររស់នៅជាន់ទី ៦ នៃអគារមួយកន្លែងក្នុងទីក្រុង Jiande ខេត្ត Zhejiang ប្រទេស ចិន។

ប្រភពដដែលបានបន្តថា ក្មេងៗទាំង ៣ នោះបានចំណាយពេលជាងមួយម៉ោងដើម្បីចុះពីជាន់ទី ៦ មកកាន់ផ្លូវតូច ( ឌឿងហែម) ។ ដែលក្មេងស្រីដែលជាបងស្រីច្បងមិនមានស្លៀកពាក់អ្វីនោះទេ ចំណែកឯប្អូនភ្លោះរបស់នាងទាំង ២ បានស្លៀកខោទឹកនោម។

ម្ចាស់ហាងលក់គ្រឿងទេសម្នាក់នៅលើផ្លូវនោះពេលដែលឃើញពួកគេទាំង ៣ នាក់មើលទៅគួរឲ្យស្រលាញ់ក៏បានឲ្យស្ករគ្រាប់ ៣ ដើមទៅពួកគេ ដោយគាត់បាននិយាយប្រាប់អ្នកសារព័ត៌មានថា ” ក្មេងៗទាំង ៣ នោះមើលទៅគួរឲ្យស្រលាញ់ណាស់ ពួកគេមើលទៅ ដូចជាជាសត្វ Penguins តូចៗដ៏គួរឲ្យស្រលាញ់ក្នុងខ្សែភាពយន្តអញ្ចឹង ប៉ុន្តែមិនដឹងថាម្ដាយឪពុកពួកគេរវល់ធ្វើអីបានបណ្ដោយពួកគេឲ្យដើររហេតរហូតយ៉ាងដូចនេះ។

ក្រោយមានការរាយការណ៍ទៅកាន់ប៉ូលិសដើម្បីស្វែងរកម្ដាយឪពុករបស់ក្មេងទាំង ៣ នាក់នោះ ព្រោះក្រោយការសាកសួរអ្នកជិតខាងមិនស្គាល់ ប៉ូលិសក៏បានយកក្មេងទាំង នោះកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីមើលថែបណ្ដោះអាសន្ន និងស្វែងរកម្ដាយឪពុករបស់ពួកគេជាក្រោយ។ ក្រោយមកស្ត្រីជាម្ដាយក៏បានមកប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យជួយស្វែងរកកូនរបស់នាងក្រោយដឹងថាកូនៗរបស់នាងបានបាត់ខ្លួន តែពេលមកដល់ប៉ុស្តិ៍ប៉ូលិសក៏បានជួបនឹងកូនៗរបស់នាងតែម្ដង។

អ្នកលេងអ៊ីនធឺណិតជាច្រើនបានស្ដីបន្ទោសទៅដល់ស្ត្រីជាម្ដាយថា ហេតុអ្វីក៏មិនចេះមើលថែទាំ កូនរបស់ខ្លួនឯងដូចនេះ នេះសំណាងហើយដែលពួកគេមិនអី ៕

 



  • កុមារី​អាយុ ២ ឆ្នាំ​ម្នាក់​​នាំ​ប្អូន​ប្រុស​ភ្លោះ​របស់​នាង​ទស្សនៈ​កិច្ច​ពិភព​ខាង​ក្រៅ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: