ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

នៅ​លើ​ពិភពលោក​នេះ​ មិន​មែន​មាន​តែ​ឆ្នេរសមុទ្រ​នោះ​ទេ​ ដែល​អាច​ឲ្យ​យើង​រីករាយ​ក្នុង​រដូវ​ក្តៅ​បាន​ តាម​ពិត​ទៅ​ក៏​អាច​មាន​ឆ្នេរ​ទីក្រុង​ ផ្សេង​ទៀត​ ដែល​អាច​ជា​ឆ្នេរ​សិប្បនិម្មិត​ ឬ​ក៏​មាត់​បឹង​ ព្រែក​នានា​ ដែល​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​ជា​ឆ្នេរ​សមុទ្រ​ សម្រាប់​អ្នក​នៅ​ក្នុង​ទីក្រុង​សម្រាក​លំហែ​ផង​ដែរ​។ ក្នុង​នោះ​ឆ្នេរ​ទីក្រុង​ដែល​ល្អ​ក្នុង​ពិភពលោក​មាន​ដូច​​ខាងក្រោម​៖

១. Paris Plages នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង​

តាម​ពិត​ទៅ​វា​ជា​មាត់​ទន្លេ​​សែន​ ​ប៉ុន្តែ​គ្រាន់​តែ​ នៅ​ខែ កក្កដា និង​ខែ សីហា​ មាត់​ទន្លេ​នេះ​ ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់ និង​មាន​ដើម​ដូង​​ បង្កើត​បាន​ជា​​លក្ខណៈ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ សម្រាប់​ការ​សម្រាក​លំហែ​របស់​អ្នក​​ទីក្រុង​ប៉ារីស​នៅ​ក្នុង​ទីក្រុង​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

២. Camden Beach នៅ​ទីក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​

វា​ស្ថិត​នៅ​លើ​ទី​វាល​មួយ​ក្បែរ​ Roundhouse ដែល​ជា​ផ្លូវ​​សម្រាប់​រទេះសេះ​ដែល​ល្អ​បំផុត​​​របស់​ទីក្រុង​ឡុងដុង​។ ក្នុង​នោះ​វា​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​ និង​មាន​ដាក់​​រៀប​ចំ​នូវ​អ្វីៗ​ជា​ច្រើន​ទៀត​ដើម្បី​ឲ្យ​មាន​លក្ខណៈ ដូច​ជា​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

​ ៣. Sugar Beach នៅ​ទីក្រុង​តូរ៉ុនតូ​ ប្រទេស​កាណាដា​

ឈ្មោះ​ឆ្នេរ​នេះ ត្រូវ​បាន​ដាក់​តាម​ឈ្មោះ​រោង​ចក្រ​ផលិត​ស្ករ​ដែល​នៅ​ក្បែរ​នោះ​ និង​អោយ​ស្រប​ទៅ​នឹង​ឆ័ត្រ​ពណ៌​ផ្កា ​​​​ដែល​នៅ​​ពាសពេញ​ឆ្នេរ​​មួយ​នេះ​ ។ ឆ្នេរ​នេះ​ស្ថិត​នៅ​​មាត់​បឹង​ Ontario ដែល​អាច​ឲ្យ​អ្នក​ទៅ​លេង​នៅ​ទីនោះ​ ស្រូប​យក​ខ្យល់​អាកាស​​បាន​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

៤. Standbar Hermann នៅ​ទីក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស​

ឆ្នេរ​នេះ​ស្ថិត​នៅ​តាម​មាត់​​ព្រែក​Danube នៅ​ឯ​Strandbar Hermann។ ប្រទេស​អូទ្រីស​​ជា​ប្រទេស​ដែល​បិទ​ជិត​ដោយ​ដីគោក​ គ្មាន​សមុទ្រ​នោះ​ទេ​ ប៉ុន្តែ​គេ​អាច​រីករាយ​ក្នុង​រដូវ​ក្តៅ​នៅ​ទី​នេះ​បាន​យ៉ាង​រីករាយ​ ព្រោះ​វា​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​ឆ្នេរ​សមុទ្រ​ដូច្នោះ​ដែរ​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

៥. North Avenue Beach នៅ​ទីក្រុង​ Chicago សហរដ្ឋអាមេរិក​

គឺ​ជា​ក្រុម​ឆ្នេរ​ដែល​ស្ថិត​នៅ​តាម​ជ្រាំង​បឹង​Michigan ដែល​ក្នុង​នោះ​គេ​អាច​រីករាយ​នឹង​ថ្នាក់​Yogaនៅ​លើ​ឆ្នេរ​ខ្សាច់ និង​សកម្មភាព​នៅ​លើ​ឆ្នេរ​ខ្សាច់​ជា​ច្រើន​ទៀត ព្រម​ទាំង​ងូត​ទឹក​បឹង​យ៉ាង​ស្រស់​ស្រាយ​ផង​ដែរ​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

៦. City-Wide នៅ​ទីក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់

នៅ​ក្នុង​ទីក្រុង​នេះ​ មាន​ការ​រៀបចំ​នូវ​ឆ្នេរ​ខ្សាច់​ទីក្រុង​​យ៉ាង​ស្រស់​ស្អាត ដោយ​ក្នុង​នោះ​នៅ​ពេល​រដូវ​ក្តៅ​មក​ដល់​អ្នក​ទីក្រុង​នេះ​ តែង​នាំ​គ្នា​ទៅ​រីករាយ​នៅ​ទីនេះ​ ជាមួយ​សកម្មភាព​ផ្សេងៗ​ដូច​ជា​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែរ​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

៧. Spruce Street Harbor Park នៅ​ទីក្រុង​Philadelphia សហរដ្ឋអាមេរិក

វា​ស្ថិត​នៅ​ខាង​មុខ​ទន្លេ Dalaware ដែល​នៅ​ទី​នេះ​ គេ​អាច​រៀបចំ​ពិធី​បុណ្យ​រដូវ​ក្តៅ​សម្រាប់​អ្នក​ទីក្រុង ដូច​នៅ​ឆ្នេរ​សមុទ្រ​ដែរ​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

៨. Bruxelles les Bains នៅ​ទីក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្សិក

វា​ស្ថិតនៅ​តាម​មាត់​ព្រែក​ប្រ៊ុចសែល​ ដែល​មាន​នូវ​ដើមដូង​ ​កញ្ចុះ​ និង​​ការ​រីករាយ​នឹង​សកម្មភាព​ជា​ច្រើន​ទៀត​ សម្រាប់​ការ​សម្រាក​លំហែ​នា​រដូវ​ក្តៅ​សម្រាប់​អ្នក​ទីក្រុង​នេះ​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

៩. Rockaway Beach នៅ​ទីក្រុង​ញ៉ូវយ៉ក​ សហរដ្ឋអាមេរិក

វា​គឺ​ជា​មាត់​សមុទ្រ​ដ៏​ពេញ​និយម​មួយ​ ដែល​​អាច​ឲ្យ​អ្នក​ទីក្រុង​រីករាយ​នឹង​ការ​សម្រាក​លំហែ​ ព្រម​ទាំង​បរិភោគ​អាហារ​ឆ្ងាញ់ៗ​ផង​ដែរ​។

ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖



  • ឆ្នេរ​​ទីក្រុង​ដែល​ល្អ​បំផុត​ទំាង​៩​របស់​​ពិភពលោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: