មិនសរសើរមិនបាន! បុរសជនជាតិ អាល្លឺម៉ង់ ចំណាយពេលជួសជុលផ្លូវជង្ហុក ក្នុងប្រទេសថៃ កំពុងល្បីខ្លាំងលើអ៊ីនធឺណែត (មានវីដេអូ)

ថៃ៖ ថ្មីនេះរូបភាពប៉ុន្មានសន្លឹក របស់បុរសវ័យចំណាស់ ជនជាតិអាល្លឺម៉ង់ ដែលរស់ជ្រកកោនក្នុងប្រទសថៃ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត និងមហាជនទូទៅ បន្ទាប់ពីទឹកចិត្តរបស់គាត់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយ ជួសជុលផ្លូវជង្ហុក ដើម្បីធានាសុវត្ថិភាពជូនអ្នកដំណើរ។

បើតាមប្រភពបានឲ្យដឹងថា បុរសជនជាតិអាល្លឺម៉ង់ លោក Peter Groman វ័យ៧៦ឆ្នាំ រួមជាមួយនឹងភរិយាជនជាតិថៃ អ្នកស្រី Kusuma Ngamwong វ័យ៥១ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងខេត្ត Buriram ភាគខាងជើងប្រទេសថៃ ត្រូវបានប្រភពរាយការណ៍ឲ្យដឹងថា ពួកគេទាំងពីរ បានចូលរួមចំណែកក្នុងការងារសង្គម ជាពិសេស នៅក្នុងតំបន់ដែលពួកគាត់រស់នៅតែម្តង ដោយគាត់រួមជាមួយនឹងភរិយា នាំគ្នាដើរជួសជុលផ្លូវ ជាច្រើនកន្លែងក្នុងស្រុក Sa Kaeo ខណៈត្រូវបានមហាជនជាច្រើន មានការសាទរចំពោះទង្វើ ដ៏ប្រពៃរបស់ពួកគាត់ទាំងពីរផងដែរ បន្ទាប់ពីរូបភាពជាច្រើនសន្លឹក ត្រូវបានសាយភាយលើបណ្តាញទំនាក់ទំនងសង្គមមក។

ប្រភពបន្តថា អ្នកស្រី Kusuma Ngamwong បានថតនិងបង្ហោះចែកចាយ រូបភាពជាច្រើនសន្លឹក នូវសកម្មភាពប្តីរបស់គាត់នេះ ចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី ដោយសរសេរថា «គាត់បានមករស់នៅក្នុងប្រទេសកំណើតរបស់យើង។ គាត់ពិតជាមានឆន្ទៈខ្ពស់ ដើម្បីជួយប្រជាជនថៃយើង។ ថ្ងៃនេះ ស្វាមីរបស់ខ្ញុំ Peter បានជួយជួសជុលបិទផ្លូវជង្ហុក (ឬគ្រលុក) ដែលមាននៅកណ្តាលផ្លូវ Luang ព្រោះកន្លងមក វាបានបណ្តាលឲ្យមានគ្រោះថ្នាក់ កើតឡើងជាច្រើន។ លើសពីនេះ ប្រទេសជិតខាង ក៏មានការព្រួយបារម្ភ ដូចជាយើងផងដែរ ព្រោះ វាគឺជាមូលហេតុមួយ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ជាច្រើនកើតឡើងផងដែរ»

បើតាមការរៀបរាប់ពីសំណាក់ លោក Peter បានឲ្យដឹងថា រូបគាត់បានរស់នៅក្នុងខេត្ត Buriram នេះ ជាមួយនឹងភរិយាជាទីស្រលាញ់របស់គាត់ អស់រយៈពេល៥ឆ្នាំមកហើយ។ ហើយគាត់ពិតជាមានអារម្មណ៍ថា សប្បាយរីករាយជាខ្លាំង ចំពោះការងារដែលគាត់បានធ្វើនេះ ដើម្បីជួយបង្កើនសុវត្ថិភាព សម្រាប់អ្នកជិះម៉ូតូ។ លោក Peter បន្តថា រូបលោកនឹងបន្តធ្វើការងារមួយនេះ ដើម្បីជួយដល់សង្គម តទៅមុខទៀតផងដែរ។

ទន្ទឹមនឹងនោះផងដែរ លោក Wir Worawong ជាប្រធាននាយកដ្ឋានផ្លូវនៅ Buriram ឬហៅថា «Buriram’s Department of Rural Roads» មានប្រសាសន៍ឲ្យដឹងថា គាត់ពិតជារំភើបជាខ្លាំង ពេលដែលឃើញជនជាតិបរទេស ចេះមានចិត្តសប្បុរស យ៉ាងដូច្នេះ។

ទោះបីជាយ៉ាងណា លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានស្នើឲ្យអ្នកស្រុកក្នុងតំបន់ គួរណាស់ត្រូវរាយការណ៍ជូនដល់ខាងមន្ទីរក្រសួង ដើម្បីឲ្យមានការជួយអន្តរាគមន៍ ព្រោះថារដ្ឋាភិបាលគឺមានថវិកា ឬមូលនិធិ គ្រប់គ្រាន់ដើម្បីជួយដោះស្រាយ សុខទុក្ខជូនប្រជាពលរដ្ឋបានផងដែរ។ 

គួរឲ្យដឹងថា លោក Peter Groman ត្រូវបានបំផុសគំនិត និងលើកទឹកចិត្ត ឲ្យងាកមកជួយក្នុងការងារសង្គម ឬក្នុងសហគមន៍នេះ តាមរយៈភរិយារបស់លោក គឺអ្នកស្រី Kusuma ដែលអ្នកស្រីក៏ជា គ្រូពេទ្យស្ម័គ្រចិត្តម្នាក់ផងដែរ។ ពួកគេទាំងពីរ បានជួយការងារជាច្រើន ក្នុងសហគមន៍អស់រយៈពេលជាង ៤ឆ្នាំកន្លងមកហើយ ដោយគ្មានការស្នើសុំ ឬចង់បានផលតបស្នងណាមួយ ត្រឡប់មកវិញនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងដែរ? 

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត