ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ…

ចិន៖ គួររំលឹកព័ត៌មានកាលពី២ឆ្នាំមុនផងដែរថា ធ្លាប់មានបុរសម្នាក់ទិញ iPhone ចំនួន៩៩គ្រឿង ដើម្បីសុំមិត្តស្រីរៀបការ តែចុងក្រោយត្រូវបាន នាងបដិសេធ ធ្វើឲ្យបុរសជាសង្សារអន់ចិត្ត និងខ្មាសមនុស្សជុំវិញខ្លួនយ៉ាងខ្លាំង។ ដោយឡែក ក្រលេកមកមើលករណីមួយនេះវិញ បុរសជនជាតិចិនម្នាក់ ត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីមិត្តស្រីរបស់ខ្លួន យល់ព្រមរៀបការ ទោះបីមានត្រឹមតែចិញ្ចៀនមួយវង់យ៉ាងណាក៏ដោយ ។

ជំនួសឲ្យ ការទិញ iPhone7 ដើម្បីសុំមិត្តស្រីរៀបការ បុរសរូបនេះ បានប្រើចិញ្ចៀនមកជំនួសវិញ ដោយសារតែ iPhone7 មានតម្លៃថ្លៃពេក ជាហេតុធ្វើឲ្យរូបគេគ្មានប្រាក់គ្រប់គ្រាន់ក្នុងការទិញ ទោះបីជាខំសន្សំយ៉ាងណាក៏ដោយ។ ចំនែកឯខាងស្រីដែលជាសង្សារវិញ ក៏មិនបានប្រកាន់អ្វីដែរ ថែមទាំងបានយល់ព្រមរៀបការ ទាំងក្តីរំភើបទៀតផង ។ 

បើតាមប្រភពបានឲ្យដឹងថា បុរសរូបនេះ រស់នៅក្នុងទីក្រុង Shenzhen បានខិតខំសន្សំប្រាក់ ដើម្បីទិញ iPhone7 ដែលមិត្តស្រីរបស់ខ្លួនចង់បាន ប៉ុន្តែគេគ្មានលុយគ្រប់គ្រាន់ ។ លុះក្រោយពីសន្សំបានលុយមួយចំនួនរួចមក រូបគេក៏បាននាំមិត្តស្រីទៅហាងលក់ទូរស័ព្ទ ហើយក៏លុតជង្គង់ សុំរៀបការតែម្តង ដោយភ្ជាប់ជាមួយនឹងចិញ្ចៀនមួយវង់ ។ ទន្ទឹមនឹងកាលុតជង្គង់សុំរៀបការ បុរសរូបនេះក៏បានប្រាប់ទៅមិត្តស្រីរបស់ខ្លួនផងដែរថា រូបគេគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញ iPhone7  ទេ ដូច្នេះមានត្រឹមតែចិញ្ចៀនមួយវង់នេះតែប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយ ខាងស្រីរំភើបចិត្តទទួលយក និងយល់ព្រមរៀបការដដែល។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ បានស្គាល់គ្នាអស់រយៈពេល៧ឆ្នាំហើយ ចំនែកឯថ្មីៗនេះពួកគេទើបតែរៀនចប់ទៀតផង។ បើនិយាយពីជីវភាពរស់នៅវិញ គូស្នេហ៍មួយគូនេះ សុទ្ធតែមានកម្រិតជីវភាពមធ្យមដូចគ្នា ជាពិសេសខាងស្រីមានត្រឹមទូរស័ព្ទ Smart Phone សាមញ្ញប្រើប្រាស់ ហេតុនេះហើយ ទើបធ្វើឲ្យខាងប្រុស មានចិត្តចង់សន្សំលុយដើម្បីទិញ iPhone7 ជូនមិត្តស្រី ប៉ុន្តែចុងក្រោយនៅតែមិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញ ទើបធ្វើឲ្យរូបគេដាច់ចិត្តទិញចិញ្ចៀនមកជំនួសវិញ ហើយក៏បានឆ្លៀតឱកាសសុំរៀបការតែម្តងទៅ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

 គួររំលឹកផងដែរថា ការសុំមិត្តស្រីរៀបការមួយ ត្រូវបរាជ័យយ៉ាងហួសចិត្ត ដោយសារតែខាងស្រី បដិសេធមិនព្រម ក៏ព្រោះតែមូលហេតុចិញ្ចៀនសុំរៀបការនោះតូចពេក។

ប្រភពព័ត៌មានចិន រាយការណ៍ឲ្យដឹងថា រំលងប៉ុន្មានថ្ងៃមុននេះ បុរសជាមិត្តប្រុស បានសុំមិត្តស្រីខ្លួន រៀបការ មុខចំណោមមនុស្សចោមរោមមើលយ៉ាងច្រើន នៅទីសាធារណ:មួយកន្លែង ក្នុងទីក្រុងឆេងឌូ និងមានទាំងការបង្ហាញក្បាច់រាំជាក្រុម សម្តែងឲ្យនារីជាមិត្តស្រីនោះ ទស្សនាយ៉ាងជក់ចិត្តទៀតផង ដើម្បីឲ្យនាងភ្ញាក់ផ្អើល។ បន្ទាប់មកទៀត បុរសជាមិត្តប្រុស បានលុតជង្គង់ចុះ​ បង្ហាញប្រអប់ពណ៌ក្រហម ដែលមានចិញ្ចៀនសុំរៀបការ ធ្វើឲ្យនារីជាមិត្តស្រីរំភើបដល់ស្រក់ទឹកភ្នែក។ តែផ្ទុយពីការរំពឹងទុក នៅពេលដែលខាងប្រុសបើកប្រអប់ បង្ហាញចិញ្ចៀន ស្រាប់តែខាងស្រី មានការខកចិត្ត និងបដិសេធមិនព្រមទទួលយកទៅវិញ ព្រោះតែចិញ្ចៀននោះមានទំហំតូច មិនដល់មួយការ៉ាត់ផងនោះ។ នាងបានងាក និងដើរចេញទៅបាត់ ដោយមិននិយាយអ្វីមួយម៉ាត់ ក្រោយពេលឃើញចិញ្ចៀនរួច។

ក្រោយមក សារឆ្លើយឆ្លងរវាងនារីជាមិត្តស្រី និងមិត្តភក្តិរបស់នាង បានបែកធ្លាយនៅលើអនឡាញ ធ្វើឲ្យគេដឹងការពិតតែម្តង។ ខាងស្រីបានសរសេរថា៖ «គាត់បានយល់ព្រមទិញចិញ្ចៀនពេជ្រធំមួយ យ៉ាងហោចណាស់ក៏១ការ៉ាត់ដែរ តែហេតុអ្វីចិញ្ចៀននោះ តូចបែបនេះ? តើគាត់អត់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីខ្ញុំទេ?» មិត្តភក្តិរបស់នាងតបថា «កុំបារម្ភអី ប្រហែលជាចិញ្ចៀនអាធំ កំពុងរង់ចាំឯង ពេលក្រោយក៏ថាបានដែរ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ...

ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ...

ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ...

ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ...

ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ...

ខំសន្សំលុយគ្រោងនឹងទិញ iPhone7 ជូនមិត្តស្រី តែបែរជាជូនចិញ្ចៀន សុំរៀបការវិញ លទ្ធផលចុងក្រោយ...