អាថ៌កំបាំង នៅពីក្រោយ Recycled Fashion របស់កូនខ្មែរ! ស្តាប់ហើយទើបដឹងថាមានន័យ និងគោលដៅអស្ចារ្យប៉ុណ្ណា!

តើមានអ្នកណា ដែលថាមិនដឹងពីផលប៉ះពាល់ របស់ជ័រប្លាស្ទិច ឬកំប៉ុងផ្សេងៗ ដល់មនុស្សជុំវិញពិភពលោកនោះ? ជាក់ស្តែង ផលិតផលមានជាតិជ័រទាំងនោះ មិនត្រឹមតែប៉ះពាល់មនុស្សប៉ុណ្ណោះទេ សូម្បីតែជម្រកសត្វ សត្វព្រៃ ទឹក ដី និងខ្យល់ ក៏ត្រូវបានបំផ្លាញដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សាស្រាវជ្រាវកន្លងមក ជាតិប្លាស្ទិច មានអាយុកាលរហូតដល់ទៅជាងរាប់រយ រាប់ពាន់ឆ្នាំ រីឯកម្រិតរលាយវិញគឺដល់ទៅ ១៧០ អង្សារសេ ឯណោះ!

ដោយសារតែវាជាកង្វល់របស់ពិភពលោកបែបនេះហើយ ទើបក្រុមយុវជន ដែលជាកូនខ្មែរមួយក្រុម រួមគំនិត ចាប់ដៃគ្នា បង្កើតជាក្រុមអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ពិសេសប្លែកពីគេមួយ ដោយប្រើប្រាស់ របស់របរដែលគេបោះចោល ដូចជាថង់ កំប៉ុង ឬ ប្លាស្ទិច មកកែច្នៃម៉ូតជាសម្លៀកបំពាក់ប្លែកភ្នែកផ្សេងៗជាច្រើន។

នេះអាចនិយាយបានថា កូនខ្មែរពិតជាមិនអន់ ដូចអ្នកមួយចំនួនចេះតែនិយាយនោះឡើយ។ មិននឹកស្មានសោះថា ពួកគេមានគំនិតគិតបានល្អិតល្អន់ ដល់ចំនុចនេះសោះ! ហេតុនេះ កុំឲ្យខាតពេលយូរ យើងនឹងនាំអារម្មណ៍ប្រិយមិត្ត មកតាមដានពីក្រុមនិស្សិត ដែលមានទេពកោសល្យគួរឲ្យស្ញប់ស្ញែងនេះ ទាំងអស់គ្នា! 

ក្រុមច្នៃម៉ូតសម្លៀកបំពាក់ របស់ពួកគេមានឈ្មោះថា “La Chhouk Recycled & Creative Fashion” ដែលពួកគេច្នៃម៉ូតសម្លៀកបំពាក់ ចេញថង់ កំប៉ុង បាវ ប្លាស្ទិចផ្សេងៗជាច្រើន បើនិយាយរួមទៅ គឺជារបស់ដែលយើងបោះចោលទៅហើយ។ សមាជិករបស់ក្រុមច្នៃម៉ូតនេះ មានដូចជា អ៊ិត សុវណ្ណារាជ ជាអ្នកបង្កើត និងដឹកនាំក្រុម ជាមួយនឹងសមាជិកប្រុសរួមមាន សេង ស៊ុបពែរ អៀង សារ៉ារិទ្ធ ពៅ រិទ្ធី គឹម វណ្ណា និង ប្រាង វណ្ណះ។ រីឯសមាជិកនារីៗវិញ មានដូចជា អាង ឧត្តមចរិយា ខឹម ម៉ារី ណុះ ម៉ូរីយ៉ា ងួន ឡាលីន ផាត់ ផានិច ពឿន សាលីលីន អ៊ឹង អេលីនណា និង អ៊ូ បញ្ញា។

មេក្រុម ដែលមានឈ្មោះថា “រាជ” បានលើកឡើងថា សមាជិកក្រុមរបស់គាត់ រៀននៅក្នុងសាលាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតែមួយ ប៉ុន្តែជាក់ស្តែង ពួកគេសិក្សាផ្នែកជំនាញផ្សេងៗគ្នា។ លោកបានបញ្ជាក់ថា ៖ “ពួកយើងបង្កើតក្រុមនេះឡើង តាំងពីឆ្នាំ ២០១៤ ខែ ៤ ។ តាមពិតទៅ ខ្ញុំរៀន Graphic design ទេ តែកាលនោះគឺដោយសារតែសាលារបស់យើង មានពិពណ៌មួយ ជាពិពណ៌តាំងបង្ហាញស្នាដៃនិស្សិត។ ប៉ុន្តែ ខ្ញុំមានគំនិតចង់ធ្វើការងារអ្វីមួយ ដែល creative ជាងជំនាញ ដែលខ្ញុំរៀន ចឹងហើយទើបខ្ញុំក៏សម្រចចិត្តយក fashion ទៅតាំងពិពណ៌នៅក្នុងឆ្នាំនោះ។ ហើយខ្ញុំក៏គិតទៀតថា បើជា fashion ធម្មតា វាសាមញ្ញពេក ហើយខ្ញុំក៏សម្រេចចិត្តជ្រើសរើសយក recycled fashion ដែលវាមិនត្រឹមតែជួយបំពេញការស្រលាញ់លើផ្នែក fashion ប៉ុណ្ណោះទេ វាក៏អាចជួយដល់ environment ស្រុកខ្មែរ និងបានជួយផ្សព្វផ្សាយឲ្យនិស្សិតដទៃ ឲ្យយល់ពីតម្លៃនៃការធ្វើការងារ recycled ផង ដោយខ្ញុំបានឡើងប្រកាសពីគំនិតរបស់ខ្ញុំ នឹងសាកសួររកអ្នកដែលចង់ចូលរួម ទើបពួកយើងពួតដៃគ្នាមករហូតសព្វថ្ងៃនេះ”។ 

លោកបានប្រាប់ពីចំនុចគោលបំណងសំខាន់របស់ Recycled fashion ដូចតទៅនេះ ៖ “La Chhouk គឺជាក្រុមមួយដែលធ្វើការងារ recycled និយាយរួមគឺជា recycled fashion ប៉ុន្តែពួកយើងមានបង្កប់ន័យជាច្រើនផ្សេងទៀតនៅក្នុងការងារនេះ។ Recycled fashion ដែលជួយបរិស្ថាន ដែលជា creative fashion នេះគឺជាអ្វីដែលអ្នករាល់គ្នាមើលឃើញ និងគិតចេញមក។ ប៉ុន្តែ តាមពិតទៅ អ្វីដែលបង្កប់នៅក្នុងនោះគឺ support អ្នកដែលស្រលាញ់ភេទដូចគ្នា។ ដោយសារតែយើងតែងតែយក ម៉ូឌែលជាភេទទីបី ជា gay ជា lesbian មកជួយក្រុមការងារពួកយើង។ ពួកខ្ញុំគិតថា កាលពីមុន ប្រមាណ ៥ ឆ្នាំមុន ១០ ឆ្នាំមុន ក៏ដូចជាបច្ចុប្បន្ន ក៏នៅតែមានការរើសអើងពួកគាត់ ថាជាមនុស្សដែលប្លែកពីគេ ចម្លែកពីគេ ហើយមិនសូវមានអ្នកចូលចិត្តពួកគាត់ច្រើនឡើយ។ ប៉ុន្តែ បើយើងមើលទៅ ពួកគាត់ខ្លះមានទេព្យកោសល្យជាងមនុស្សធម្មតាទៀត។ ពួកគាត់ចេះ make up ពួកគាត់ចេះដើរម៉ូត ខ្លះទៀតអាចតែងជាស្រី ស្អាតជាងមនុស្សស្រីពិតប្រាកដទៅទៀត ហើយថែមទាំងត្រូវជាមួយនឹង concept របស់ recycled fashion ទៀតផង។ មានមនុស្សមួយចំនួន ចាត់ទុកពួកគាត់ដូចជាសំរាម យ៉ាងអញ្ចឹង ទើបពួកខ្ញុំយកពួកគាត់មកកែច្នៃ ដើម្បីបង្ហាញពីទេពកោសល្យ និងភាពស្រស់ស្អាតរបស់ពួកគាត់។”

លោកបានបន្តពីគោលដៅរបស់ La Chhouk ទៀតថា ៖ “មួយវិញទៀត ពួកយើងធ្វើការងារនេះ ក៏ដើម្បីជួយដល់សិល្បៈស្រុកខ្មែរយើង។ ក៏ព្រោះតែម៉ូតសម្លៀកបំពាក់ recycled របស់យើងមួយចំនួនក៏ inspired ពីសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរយើងផងដែរ ដូចដែលបានឃើញក្នុងរូបថត និងក្នុង Page របស់ពួកយើងស្រាប់ ដែលមានតាំងពីសម្លៀកបំពាក់បែបអាពាហ៍ពិពាហ៍ និងម៉ូតជាលក្ខណៈនាងនាគទៀតផង ដែលទាំងនេះសុទ្ធតែ inspired ពីវប្បធម៌ខ្មែរយើង។ សរុបមកគឺយើងជួយដល់បរិស្ថានផង support អ្នកភេទទីបីផង និងជួយលើកតម្កើងវប្បធម៌របស់ខ្មែរផងដែរ។” 

ក្រុមការងាររបស់ La Chhouk អាចទទួលថរិកាទៅតាមប្រភេទ event ធំឬតូច។ ជួនកាល ប្រសិនបើជា event ខាង charity ពួកគេក៏ស្ម័គ្រចិត្តទៅជួយ ដោយមិនបានកម្រៃអ្វីមកវិញឡើយ យ៉ាងច្រើនទទួលបានតែថ្លៃសាំង ថ្លៃទឹក និងថ្លៃអាហារតិចតួចប៉ុណ្ណោះ។ សម្រាប់ event ខ្លះទៀត ជាលក្ខណៈក្រុមហ៊ុនឯកជន ក៏ពួកគេមិនបានទទួលកម្រៃអ្វីច្រើនដែរ ព្រោះតែភាគច្រើនគេគិតថា Fashion ទាំងនេះធ្វើឡើងពីរបស់របរថោកៗ មិនមានអ្វីពិបាក (ប៉ុន្តែជាក់ស្តែង គឺពិបាកជាងកាត់ដេរក្រណាត់ធម្មតាទៅទៀត។

ជាចុងក្រោយ លោក រាជ សង្ឃឹមថា ប្រជាជនយើងទូទៅ ជាពិសេស យុវវជនយើងឲ្យមកចាប់អារម្មណ៍លើការងារ បែបគំនិតច្នៃប្រឌិតឲ្យបានច្រើន ឲ្យតម្លៃលើការងារគំនិតបង្កើតថ្មីកូនខ្មែរ និងសូមកុំគិតតែពីផលចំណេញពេកអី។ ជាក់ស្តែង ដោយសារការគាំទ្រ និងការឲ្យតម្លៃ ទើបក្រុមរបស់ពួកគាត់ អាចតាំងចិត្តបានវែងឆ្ងាយតទៅមុខទៀត។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះស្នាដៃ របស់ក្រុមពួកគាត់? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត