អត្ថប្រយោជន៍​នៃ​ជី​នាងវង​

អត្ថប្រយោជន៍​នៃ​ជី​នាងវង​

​ជី​នាងវង​គឺជា​បន្លែ​ដែល​សាមញ្ញ ប៉ុន្តែ​វា​បែរ​ជា​បន្លែ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​នៅក្រោយពេល​ដែល​ពិសារ​រួច​។ ដូចនេះ​តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ទៅ​?

  1. នៅពេល​ដែល​អ្នក​មក​រដូវ​មិន​ទៀង ឬ​ឈឺពោះ​ពេល​មក​រដូវ វា​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​។​
  2. ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ហើយ​រួច វា​ក៏​អាច​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក ដោយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​មូល​។​
  3. ​វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល បំបាត់​អារម្មណ៍​តានតឹង ដោយ​ធ្វើឲ្យ​អ្នកគេង​បាន​។​
  4. ​វា​ក៏​អាច​ជួយ​ធ្វើឲ្យ​ឈាម​នៅ​ជុំវិញ​ភ្នែក​អ្នក​ដើរ​បាន​ស្រួល​ផងដែរ ជា​ហេតុ​ដែល​អាច​បំបាត់​អាការៈ​ភ្នែក​ខ្មៅ​របស់​អ្នកបាន​។​
  5. ​ប្រសិន​ជា​អ្នក​មាន​អា​ការៈហើម ហើយ​ឈឺ វា​នឹង​ជួយ​បំបាត់​អា​ការៈហើម និង​ឈឺ​ចុកចាប់​នេះ​។​
  6. ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​រំលាយ​អាហារ​មិនល្អ វា​នឹង​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នករំលាយ​អាហារ​បានល្អ​វិញ​។​
  7. ​បើ​អ្នកពុល​ឡាន និង​ពុល​ទូក វា​សុទ្ធតែ​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈធូរ​បាន​។​

​បញ្ជាក់ ៖ ស្ត្រី​មាន​ផ្ទៃពោះ ទារក បុគ្គល​ដែល​មាន​សុខភាព​ខ្សោយ មនុស្ស​ចាស់ អ្នកជំងឺ​ដែល​គេង​លើ​គ្រែ​សុទ្ធតែ​មិន​អាច​ញ៉ាំ​ជី​នាងវង​នេះ​បាន​ឡើយ​។ ចំពោះ​មនុស្ស​ធម្មតា​វិញ ថ្វី​ត្បិត​តែ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក តែ​អ្នក​មិន​អាច​ញ៉ាំ​ច្រើន​បាន​ឡើយ ដោយ​យូរៗ​ញ៉ាំ​ម្តង​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ caretify.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។