ឥណ្ឌា​ចង់​វាយ ប្រហារ​ដោយ​កងទ័ព ចូល​ទឹកដី​ប៉ាគីស្ថាន ដើម្បី​សងសឹក​ការ​ស្លាប់​ ទាហាន​១៩​នាក់ (មានវីដេអូ)

សូមទស្សនាវីដេអូ ៖

ភាពតានតឹងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ២នៅអាស៊ី ដែលកើតឡើងដោយសារការស្លាប់ទាហានឥណ្ឌា១៨នាក់នោះ ពេលនេះបានឈានដល់ដំណាក់កាលតឹងតែងបំផុតហើយ ដោយប៉ាគីស្ថានគំរាមថា គេនឹងចាត់ទុកវាជាទង្វើបង្កសង្គ្រាម បើសិនជាឥណ្ឌារំលោភសន្ធិសញ្ញា Indus Water ដែលបំពានបទបញ្ញត្តិក្នុងការប្រើប្រាស់ទន្លេរួម រីឯមន្ត្រីរដ្ឋាភិបាលនៅឥណ្ឌាវិញ ចង់ឲ្យមានការសងសឹកតាមកម្លាំងយោធា ដោយវាយប្រហារចូលក្នុងទឹកដីប៉ាគីស្ថានវិញ ។

ឥណ្ឌា​ចង់​វាយ ប្រហារ​ដោយ​កងទ័ព ចូល​ទឹកដី​ប៉ាគីស្ថាន ដើម្បី​សងសឹក​ការ​ស្លាប់​ ទាហាន​១៩​នាក់ (មានវីដេអូ)

ការវាយប្រហារដែលសម្លាប់ទាហានឥណ្ឌាអស់១៨នាក់ កើតឡើងនៅក្នុងតំបន់ Kashmir ខាងផ្នែកកាន់កាប់ដោយឥណ្ឌា ដោយរដ្ឋាភិបាល New Delhi ទម្លាក់កំហុសនេះ ទៅលើប្រទេសប៉ាគីស្ថាន ជាប្រទេសដែលមានជម្លោះតំបន់ Kashmir ជាយូរយារណាស់មកហើយ ។

ឥណ្ឌា​ចង់​វាយ ប្រហារ​ដោយ​កងទ័ព ចូល​ទឹកដី​ប៉ាគីស្ថាន ដើម្បី​សងសឹក​ការ​ស្លាប់​ ទាហាន​១៩​នាក់ (មានវីដេអូ)

ទាក់ទងនឹងករណីនេះ មនុស្សជាច្រើនចង់ឲ្យឥណ្ឌាសងសឹកទៅវិញ គឺវាយប្រហារដោយកងទ័ព ចូលទឹកដីប៉ាគីស្ថានតែម្ដង តែវាមិនដូច្នេះទេ ផ្ទុយទៅវិញឥណ្ឌាមានគម្រោងធ្វើការសងសឹកមួយបែបទៀត តាមរយៈការសង់ទំនប់វារីអគ្គិសនីឲ្យបានកាន់តែច្រើន តាមដងទន្លេចំនួន៣ ដែលនឹងហូរចូលទឹកដីប៉ាគីស្ថាន ដោយទន្លេទាំងនោះ ជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រទេសឥស្លាមមួយនេះ ព្រោះគេត្រូវការទឹកនោះ សម្រាប់ស្រោចស្រពដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃជាដើម ។

ឥណ្ឌាបានចាប់ខ្លួនបុរសមកពីប៉ាគីស្ថាន២នាក់ ហើយក្នុងនោះមានម្នាក់សារភាពសារភាពថា គេពិតជាបានជួយខ្មាំងកាំភ្លើងទាំងនោះ ឆ្លងព្រំដែនចេញពីតំបន់ដែលគ្រប់គ្រងដោយប៉ាគីស្ថានមែន តែរដ្ឋាភិបាលទីក្រុង Islamabad បានបដិសេធចោលការចោទប្រកាន់នេះ ហើយជំរុញឲ្យឥណ្ឌាបើកការស៊ើបអង្កេតដ៏ត្រឹមត្រូវមួយវិញ ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ឥណ្ឌាមិនមានចេតនាចង់បំភ្លេចចោលសន្ធិសញ្ញា Indus Water ដែលបានធ្វើរាប់ទសវត្សមកហើយនោះទេ តែមហិច្ឆតាឥណ្ឌាក្នុងផ្នែកកសិកម្ម និងបំណងចង់សាងសង់ទំនប់វារីអគ្គិសនីរាប់ពាន់តាមដងទន្លេនោះ នឹងធ្វើឲ្យប៉ាគីស្ថានមិនសប្បាយចិត្តជាខ្លាំង ទោះយ៉ាងនេះក្ដី ឥណ្ឌានៅតែអះអាងថា ការប្រើប្រាស់ទឹកទាំងនោះ គឺនៅតែគោរពតាមគោលការណ៍សន្ធិសញ្ញា ដែលបានចុះហត្ថលេខានៅទសវត្សឆ្នាំ១៩៦០ដដែល ។

សូមរម្លឹកឡើងវិញថា ឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ ហើយនេះជាកង្វល់រួមមួយ សម្រាប់ប្រទេសជិតខាងឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជាប្រទេសក្នុងតំបន់ដែរ ៕

ប្រភព ៖ kqube

  • ឥណ្ឌា​ចង់​វាយ ប្រហារ​ដោយ​កងទ័ព ចូល​ទឹកដី​ប៉ាគីស្ថាន ដើម្បី​សងសឹក​ការ​ស្លាប់​ ទាហាន​១៩​នាក់ (មានវីដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: