តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

តារា​កូរ៉េ​១០​ដួង​ដែល​ស្ថិត​នៅ​ក្នុង​ចិត្ដ​របស់​ស្រី​គ្រប់​រូប​បាន​បង្ហើប​ពី​អាថ៏កំបាំង​របស់​ខ្លួន​ពី​លក្ខណៈ​​មនុស្ស​ស្រី​ដែល​ខ្លួន​នឹង​ជ្រើស​ធ្វើ​ជា​មិត្ដ​ស្រី​។

1. EXO – Kai

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

Kai​បាន​ប្រាប់​អោយ​ដឹង​ថា​មនុស្ស​ស្រី​ដែល​អាច​ក្លាយ​ជា​មិត្ដ​ស្រី​របស់​គេ​ត្រូវ​តែ​មាន​ចិត្ដ​ស្មោះត្រង់​ស្មោះ​សរ​គឺ​ស​ដូច​ជា​ព្រិល​,ជា​មនុស្ស​ដែល​មាន​មោទនភាព​លើ​ខ្លួនឯង​និង​មិន​បើក​ទ្វារ​បន្ទប់​ទឹក​នៅ​ពេល​ដែល​លោក​កំពុង​ងូត​ទឹក​។

2. Infinite – Hoya

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

ចំណែក​លោក​ Hoya​ ចង់​បាន​មិត្ដ​ស្រី​ដែល​ចេះ​គោរព​គេ​ឯង​,ប្លែកៗ​,មាន​រាង​ស្គម​សិចស៊ី​និង​ពូកែរ​និយាយ​ភាសា​បរទេស​។​និយាយ​រួម​គឺ​ស្អាត​ហើយ​ឆ្លាត​គឺ​ស្ថិត​នៅ​ក្នុង​ការ​គិត​របស់​លោក​។

3. Block B – Zico

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

ចំពោះ​​ Zico របស់ Block B​ ដែល​ពូកែ​ខាង​រ៉េប​បាន​អោយ​ឲ្យដឹង​ថា​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​គឺ​មាន​សក់​វែង​,មាន​ចរិយា​សម្បត្ដិ​ល្អ​ មាន​ឆ្អឹង​ត្រគាក​ស្រស់​ស្អាត​និង​មាន​ភ្លៅ​ដ៏​ស្រស់​ស្អាត​ជា​ពិសេស​នៅ​ពេល​ស្លៀក​ខ្លី​។

4. BIGBANG – Taeyang

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

Taeyang​ជា​idol​របស់​នារី​គ្រប់​រូប​តែង​តែ​ធ្វើ​អ្វី​ដែល​ប្លែកៗ​និង​អស្ចារ្យ​បាន​អោយ​ដឹង​ថា​មិត្ដ​ស្រី​ដែល​លោក​ចង់​បាន​គឺ​ត្រូវ​តែ​មាន​ជំនឿ​ខ្លាំង​ខ្លា​ទៅ​លើ​ព្រះ​។

5. TVXQ – Changmin & Yunho

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

ចំណែក ​Changmin និង​ Yunho​របស់​ក្រុមTVXQ ​មាន​ភាព​ស្រស់​សង្ហា​ស្មើរ​ ៗគ្នា​ហើយ​ចំពោះ​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គេ​មាន​លក្ខណ​ស្រដៀង​គ្នា​គឺ ​ជា​មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​គួរ​អោយ​ស្រលា ញ់​និង​មាន​ចរិក​ឬកពារ​ល្អ​ត្រឹម​ត្រូវ​។

6. B1A4 – Jinyoung

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

Jinyoung​ចង់​បាន​មិត្ដ​ស្រី​ដែល​មាន​ចរិក​ស្ងប់ស្ងាត់​មិន​ឆេវ​ឆាវ​,ចូល​ចិត្ដ​ផ្កា​ឈូក​រ័ត្ន​,ចេះ​ព្យាបាល​និង​គោរព​មនុស្ស​ចាស់​និង​អាច​ជួយ​យួរ​ការបូប​ស្ពាយ​អោយ​មនុស្ស​ចាស់​នៅ​ផ្លូវ​ក្រោម​ដី​។

7. WINNER – Seunghoon

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

Idol​មួយ​ទៀត​គឺ​លោក​ Seunghoon​បាន​ប្រាប់​យ៉ាង​លំអិត​ពី​លក្ខណ​មនុស្ស​ស្រី​ដែល​លោក​ចង់​បាន​គឺ​ជា​មនុស្ស​ស្រី​ដែល​ពូកែរ​ហាត់​ប្រាណ​និង​មាន​រូបរាង​ស្រស់​ស្អាត​ជា​ពិសេស​នៅ​ពេល​ជិះ​កង់​បាន​បញ្ចេញ​នូវ​រូបរាង​ដ៏​ល្អ​,ត្រូវ​តែ​ជា​មនុស្ស​ស្រី​ដែល​មាន​សុខភាព​ល្អ​ សិច​ស៊ី​ជា​ពិសេស​មិន​វាយ​លោក​ខ្លាំងៗ​នៅ​ពេល​ដែល​នាង​សើច​។

8. SHINee – Onew

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

សំរាប់​Onew​លោក​ចង់​បាន​មិត្ដ​ស្រី​ដែល​ល្អ​ពូកែរ​ច្រៀង​និង​មាន​រូបរាង​ស្អាត​។និង​អាច​ក្លាយ​ជា​ដៃ​គូរ​ចម្រៀង​ដ៏​ល្អ​របស់​លោក​នា​ពេល​អនាគត​។

9. MBLAQ – G.O.

តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន

G.O​បាន​រៀបរាប់​យ៉ាង​លំអិត​ពី​មិត្ដ​ស្រី​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​គឺ​ជា​មនុស្ស​ស្រី​ដែល​ឆ្លាត​មាន​ភ្នែក​មុត​ស្រួច​ដូច​ជា ​Kim Yuna​និង​មាន​ម្រាម​ដៃ​នាង​ដ៏​ស្រឡូន​ស្អាត​។

ប្រែសម្រួល ៖ ធានី

  • តារា​១០​ដួង​បាន​ទម្លាយ​អាថ៏កំបាំង​ពី​មិត្ដ​ស្រី​ដែល​ពួក​គេប្រាថ្នា​ចង​បាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: